កថិនត្ថារកិច្ច
នាម·[កៈ-ថិ-ណ័ត-ថា-រៈ-កិច]
កិច្ចក្នុងការក្រាលគ្រងនូវកឋិន, មាន ៨យ៉ាងគឺ បុព្វករណ (កិច្ចការខាងដើមមានការបោកគក់, ការចាត់ចែងវាស់វែង, ការកាត់, ការដានផ្គុំ, ការដេរ, ការជ្រលក់, ការធ្វើពិន្ទកប្ប) ១, បច្ចុទ្ធារ (ការដកចីវរចាស់) ១, អធិដ្ឋាន (ការតែងតាំងឈ្មោះចីវរថ្មី) ១, អត្ថារ (ការក្រាលគ្រង) ១, មាតិកា ១, បលិពោធ ១, ឧព្ភារ (ការដោះកថិន) ១និងអានិសង្ស ១។