វចនានុក្រមគឹមសព្វនាម·[គឹម]មីងឬអ៊ំសាច់ថ្លៃ, ប្រពន្ធរបស់គូ, ពាក្យសម្រាប់ហៅសាច់ថ្លៃឋានៈស្មើគ្នាសន្មតដូចកូនត្រូវហៅ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគឺកិរិយាសព្ទ·[គឺ]ពាក្យសម្រាប់និយាយខៃពាក្យ ខៃសេចក្ដីដែលមានន័យមានទំនងស្មើគ្នា ដើម្បីឱ្យច្បាស់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគុកនាម·[គុក]រណ្ដៅដែលគេជីកលុងដីធ្វើជាជើងក្រានសម្រាប់ដាំខ្ទះ ឬថ្លាងធំៗ ស្ងោរ, រំងាស់, ដាំស្ល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគុណនាម·[គុន]សេចក្ដីចម្រើន; ថ្នាក់; ជាន់; លក្ខណៈ; ចំណែក; សេចក្ដីល្អ; សភាព; បែបបទ ...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគុណកិរិយានាម·[គុ-ណៈ-កិ-រ៉ិ-យ៉ា]កិរិយាវិសេសន៍, ពាក្យប្រើសម្រាប់សម្ដែងលក្ខណៈឱ្យកិរិយាសព្ទ គុណនាម ឬ គុណកិរិយាគ្នាឯងឱ្យមានសេចក្ដីប្លែកជាងប្រក្រតី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគុណតម្លៃនាម·[គុន-តំ-ឡៃ]គុណភាពនៃអ្វីដែលមានប្រយោជន៍ឬសំខាន់, សារៈសំខាន់ឬតម្លៃនៃអ្វីមួយ (សម្រាប់អ្នកណាម្នាក់), ភាពបរិបូណ៌ដោយសេចក្ដីល្អនិងប្រយោជន៍ដែលមិនអាចកាត់ថ្លៃបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគុណធម៌នាម·[គុ-ណៈ-ធ័រ]ធម៌ដែលមានដំណើរចម្រើនសេចក្ដីសុខទុក្ខតាមជាន់តាមថ្នាក់ បានខាងអំពើល្អ អាក្រក់ គឺបុណ្យបាបដែលបុគ្គលធ្វើ។ សេចក្ដីល្អ, សេចក្ដី បរិសុទ្ធិ, សេចក្ដីអាណិត, ប្រណី ...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគុណនាមនាម·[គុ-ណៈ-នាម]ពាក្យសម្រាប់បញ្ជាក់លក្ខណៈឱ្យនាម ហើយជាធាតុនៃកន្សោមនាម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគុណបទនាម·[គុ-ណៈ-បត់]មុខងារវេយ្យាករណ៍របស់គុណនាម ដែលប្រើផ្ទាល់ជាមួយនាមសព្ទ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគុណប្រធាននាម·[គុ-ណៈ-ប្រ-ធាន] ឬ [គុន-ប្រ-ធាន]មុខងារវេយ្យាករណ៍របស់ពាក្យដែលបញ្ជាក់លក្ខណៈរបស់ប្រធាន។ ភាពខុសប្លែករវាង គុណប្រធាននិងកម្មបទផ្ទាល់ នៅត្រង់ថា គុណប្រធានឥតរងអំពើពីប្រធានដូចកម្មបទផ្ទាល់ទេ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគុណប្រយោជន៍នាម·[គុ-ណៈ-ប្រ-យ៉ោច] ឬ [គុន-ប្រ-យ៉ោច]ប្រយោជន៍ដែលប្រកបដោយគុណតម្លៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគុណផល[គុ-ណៈ-ផល់]លទ្ធផលដ៏ប្រសើរដែលស្ដែងពីគុណវុឌ្ឍិតាមរយៈការប្រព្រឹត្ត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគុណភាពនាម·[គុ-ណៈ-ភាប]ភាពនៃគុណ, ដំណើរដែលមានគុណ; របស់ដែលមានអានុភាពស័ក្ដិសិទ្ធិ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគុណវិបត្តិនាម·[គុ-ណៈ-វិ-ប័ត] ឬ [គុន-វិ-ប័ត]វិបត្តិនៃគុណ, ការប្រាសចាកគុណ, ការខ្វះសេចក្ដីល្អ, ការគ្មានផលប្រយោជន៍ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគុណវិសេសនាម·[គុ-ណៈ-វិ-សេ-សៈ] ឬ [គុន-វិ-សែស]ដំណើរប្លែករបស់គុណ គឺដំណើរប្រព្រឹត្តល្អដោយកាយវាចាចិត្តឥតសៅហ្មង។ សេចក្ដីល្អផ្សេងៗ។ ឈានសមាបត្តិដែលជាធម៌មានដំណើរប្លែកគួរឱ្យស្ងើច :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគុណវុឌ្ឍិ[គុ-ណៈ-វុត-ឍិ] ឬ [គុ-ណៈ-វុត]សេចក្ដីចម្រើនដោយគុណ, ដំណើរចម្រើនដោយសេចក្ដីល្អ, ដោយសេចក្ដីរុងរឿង, ដោយសេចក្ដីបរិសុទ្ធិ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក