វចនានុក្រមគុណសព្ទនាម·[គុ-ណៈ-ស័ប]សម្ដីដែលប្រាប់ដំណើរនាមនាមឱ្យឃើញលក្ខណៈផ្សេងៗគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគុណសម្បត្តិនាម·[គុ-ណៈ-សំ-ប័ត] ឬ [គុន-សំ-ប័ត]សេចក្ដីដល់ព្រមដោយគុណ គឺការបរិបូណ៌ដោយសេចក្ដីល្អ, ការបរិបូណ៌ដោយគុណ ដោយសេចក្ដីបរិសុទ្ធិ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគុណាធិបតេយ្យនាម·[គុ-ណា-ធិ-ប៉ៈ-តៃ]សង្គមឬប្រព័ន្ធសង្គមដែលប្រជាជនឬបុគ្គលម្នាក់មានអំណាចដោយសារតែគុណសម្បទាឬគុណូបការៈរបស់ខ្លួន មិនមែនដោយសារមាសប្រាក់ឬឋានៈសង្គមឡើយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគុណូបការៈនាម·[គុ-ណូ-ប៉ៈ-កា-រ៉ៈ]សេចក្ដីទំនុកបម្រុង, អនុគ្រោះដោយគុណ គឺសេចក្ដីទំនុកបម្រុងឱ្យល្អ, ឱ្យដុះដាលចម្រើន; ហៅថា ឧបការគុណ វិញក៏បាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគុតកិរិយាសព្ទ·[គុត]ប្រហារ, កាប់, ពិឃាត, ធ្វើឃាត, សម្លាប់; ច្រើននិយាយថា វាយគុត, ធ្វើគុត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគុននាម·[គុន]ឈ្មោះសិល្បខាងគ្រឿងអាវុធ សម្រាប់ចូលប្រឡូកលោតហក់តយុទ្ធផ្ទាល់ខ្លួន, ជាចំណេះវិសេសម្យ៉ាងរបស់អ្នកចម្បាំង ពីក្នុងសម័យបុព្វបុរសរាល់ប្រទេស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគុម្ពព្រឹក្សនាម·[គុំ-ពៈ-ព្រឹក]រុក្ខជាតិមានសណ្ឋានជាគុម្ព មានកម្ពស់ទាបៗ គេច្រើនដាំលម្អតាមរបងឬសួនច្បារ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគុយនាម·[គុយ]ឈ្មោះឈើតូចមានដើមជាវល្លិ ផ្លែមានរសផ្អែមលាយជូរ ប្រើជា អាហារ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគុយទាវនាម·[គុយ-ទាវ]ឈ្មោះម្ហូបចិនម្យ៉ាង ធ្វើដោយសរសៃម្សៅខ្សាយដែលហាន់ ស្រុះលាយនឹងសាច់ចិញ្ច្រាំ ផ្សំនឹងគ្រឿងផ្សេងៗ។ សរសៃម្សៅហាន់នោះ ក៏ហៅ គុយទាវ ដែរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគុយ្ហៈនាម·[គុយ-ហៈ]អវយវៈដែលត្រូវតែបិទបាំង, ត្រូវតែលាក់; លិង្គ (ខ្មាសរបស់បុរសស្ត្រី) ច្រើនប្រើចំពោះតែបុរស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក