វចនានុក្រមគុលិកានាម·[គុ-លិ-កា]ដុំមូលតូចៗ; ដុំថ្នាំរំងាប់រោគ ដែលគេលញ់គ្រាប់មូលតូចៗ សម្រាប់លេប :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគុលី[គុ-លី]ដុំមានសណ្ឋានមូល, ដុំមូលតូចៗ ដែលសម្រាប់បោះ, សម្រាប់ប្រមៀលលេង, ដុំកៅស៊ូដែលហៅថា ប័ល ក្នុងសម័យនេះក៏រាប់បញ្ចូលក្នុងពាក្យនេះដែរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគុហាសាស្ត្រនាម·[គុ-ហ៊ា-សាស]វិទ្យាសាស្ត្រដែលសិក្សាអំពីរូងធំៗដែលកើតឯងក្នុងភ្នំ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគុំកិរិយាសព្ទ·[គុំ]ប៉ងដោយអាក្រក់, ប៉ងធ្វើការបៀតបៀនគេ, ចងចិត្តព្យាបាទគេ, ចងគំនុំ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគូនាម·[គូ]ស្នាមភ្លោះព័ទ្ធជុំវិញបន្ទាយ ឬ វាំង; ពាក្យបុរាណហៅ កសិណ ដូចយ៉ាងកសិណព័ទ្ធជុំវិញនគរវត្តជាដើម ជាប់ហៅរៀងមករហូតមកដល់សព្វថ្ងៃនេះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគូកនាម·[គូក]ឈ្មោះសត្វស្លាបមួយប្រភេទ សន្តានទីទុយ, មៀម, ចេញរកស៊ីតែក្នុងវេលាយប់ រាប់បញ្ចូលក្នុងពួកសត្វ រត្តិចរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគូកននាម·[គូ-កន]កនដែលជាគូនឹងគ្នា, មនុស្សដែលជាមិត្រនឹងគ្នា, មិត្រសម្លាញ់, ដៃគូ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគូកម្មនាម·[គូ-កាំ]បុរសនិងស្ត្រីបានគ្នាជាប្ដីប្រពន្ធ ហើយព្រាត់គ្នាទៅវិញក្នុងកាលរហ័សឆាប់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគូឆាយនាម·[គូ-ឆាយ]តិណជាតិអម្បូរខ្ទឹមមានប្រភពដុះនៅតំបន់អាស៊ី។ ស្លឹកគេប្រើធ្វើជាម្ហូប បន្លែ និង នំ។ ស្លឹកនិងគ្រាប់វា គេអាចយកទៅប្រើជាឱសថ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក