វចនានុក្រមចាប៉ឹងនាម·[ចា-ប៉ឹង]គ្រឿងប្រដាប់មួយប្រភេទ មានសណ្ឋានស្រដៀងនឹងស្លឹកពោធិ៍ ធ្វើដោយមាសឬប្រាក់ សម្រាប់ចងក្រវាត់បិទបាំងខ្មាសក្មេងស្រីតូចៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចាប៉ុកគុណកិរិយា, គុណនាម·[ចា-ប៉ុក]ដែលទាបខ្លី ឋិតនៅនឹងដូចគេថ្កល់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចាប៉ុចគុណកិរិយា, គុណនាម·[ចា-ប៉ុច]ដែលមានលំនាំសណ្ឋានដូចគេច្បុចយកទៅដាក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចាប់កូនខ្លែងនាម·[ចាប់-កូន-ខ្លែង]ឈ្មោះល្បែងក្មេងលេង, ម្នាក់ធ្វើជាសត្វខ្លែង, ម្នាក់ធ្វើជាមេមាន់, ហើយមានច្រើននាក់ធ្វើជាកូនមាន់ នាំគ្នាទៅតោងត្រង់ឆ្នុកក្បិនតៗគ្នាជាលំដាប់ទៅ មានស្រែកច្រៀងរាយទំនុកតគ្នាផង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចាប់ខ្យល់កិរិយាសព្ទ·[ចាប់-ខ្យល់]ប្រើម្រាមដៃពីរច្បិចទាញស្បែកលើរាងកាយសម្រាប់បំបាត់អាការៈខ្យល់ចាប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចាប់ចាបកិរិយាសព្ទ·[ចាប់-ចាប]ធ្វើដៃក្ដាប់ហើយលាដដែលៗ (បង្រៀនទារកនិងកុមារតូចៗ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចាប់ចិត្តកិរិយាសព្ទ·[ចាប់-ចិត]ពេញចិត្ត, កួចកាន់ស្រឡាញ់, ជាប់ចិត្តចង់, ឆ្ងាញ់ក្នុងចិត្ត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចាប់ឆាយនាម·[ចាប់-ឆាយ]ឈ្មោះសម្លចិន ១យ៉ាង ប្រើដាក់បន្លែច្រើនមុខលាយចម្រុះគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចាប់ជាតិកិរិយាសព្ទ·[ចាប់-ជាត]យោនយកកំណើត កើតម្ដងទៀត ចាប់កំណើតម្ដងទៀត បន្ទាប់ពីស្លាប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចាប់ជំរិតកិរិយាសព្ទ·[ចាប់-ជំ-រិត]នាំយកទៅបង្ខាំងទុកដើម្បីទារប្រាក់ឬទាមទារអ្វីមួយជាថ្នូរនឹងការដោះលែង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចាប់ដកនាម·[ចាប់-ដក]ឈ្មោះព្យុះមួយយ៉ាង មានមណ្ឌលមូលស្រដៀងនឹងកង់ មានកម្លាំងខ្លាំងរំលើងរំលំឈើតូចធំ ហាក់ដូចគេចាប់ដក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចាប់ដៃកិរិយាសព្ទ·[ចាប់-ដៃ]ចាប់រលាក់ដៃនៅពេលជួបគ្នា ជាការគួរសមតាមបែបបស្ចិមប្រទេស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចាប់ភ្លឹកកិរិយាសព្ទ·[ចាប់-ភ្លឹក]ភ្ញាក់ស្មារតីដោយនឹកឃើញ, ដោយគិតឃើញភ្លាម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចាប់លៀងនាម·[ចាប់-លៀង]ឈ្មោះបង្អែមត្រជាក់បែបចិនចម្រុះមួយប្រភេទ ផ្សំពីគ្រាប់ឈូក ពុទ្រាក្រៀម សណ្ដែកបាយ ជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក