វចនានុក្រមថ្នាំខ្លាំងនាម·[ថ្នាំ-ខ្លាំង]ថ្នាំខ្មែរ ថ្នាំជក់ ឬថ្នាំចុកខុសពីថ្នាំកាតាប ទាំងដើមថ្នាំទាំងសរសៃថ្នាំដែលបត់ជាប៉ាវរួចក្ដី គេអាចហៅថា ថ្នាំខ្លាំង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមថ្នាំគង់នាម·[ថ្នាំ-គង់]ឱសថបុរាណខ្មែរមួយបែបសម្រាប់ដាំ ត្រាំផឹក ឬលាបធ្វើឱ្យស្បែកស្វិត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមថ្នាំគីមីនាម·[ថ្នាំ-គី-មី]ថ្នាំដែលមានសារធាតុគីមី ប្រើនៅក្នុងវិស័យវេជ្ជសាស្ត្រ កសិកម្ម និងវិស័យផ្សេងៗទៀត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមថ្នាំគ្រាប់នាម·[ថ្នាំ-គ្រាប់]ថ្នាំពេទ្យសម្រាប់ព្យាបាលដោយលេបតាមមាត់ មានសណ្ឋានជាគ្រាប់ រឹង ស្ងួត ដោយបណ្ណែនម្សៅនិងសារធាតុសកម្មមួយចំនួន។ ថ្នាំគ្រាប់មានច្រើនប្រភេទ ដូចជា ថ្នាំគ្រាប់ស្រោបស្ករ ថ្នាំគ្រាប់រលាយក្នុងទឹកជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមថ្នាំងដៃនាម·[ថ្នាំង-ដៃ]ខ្នាតប្រវែងខ្មែរបុរាណគិតពីចុងម្រាមដល់គន្លាក់ទីមួយនៃចង្អុលដៃ ប្រវែងប្រហែល ២០ទៅ៣០មីល្លីម៉ែត្រ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមថ្នាំងថ្នាក់នាម·[ថ្នាំង-ថ្នាក់]សេចក្ដីអន់អាក់ចិត្ត, ត្រណាក់ចិត្ត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមថ្នាំចាក់នាម·[ថ្នាំ-ចាក់]ថ្នាំពេទ្យសម្រាប់ព្យាបាល មានសណ្ឋានជាវត្ថុរាវ ផ្សំនឹងសារធាតុសកម្មមួយចំនួន សម្រាប់ចាក់ចូលទៅក្នុងខ្លួនតាមសាច់ដុំឬតាមសរសៃ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមថ្នាំចិននាម·[ថ្នាំ-ចិន]ប្រភេទថ្នាំបុរាណចិនដែលមានប្រវត្តិយូរណាស់មកហើយ ផ្សំពីស្មៅ រុក្ខជាតិ និងសរីរាង្គសត្វជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមថ្នាំច្រែះនាម·[ថ្នាំ-ច្រែះ]ថ្នាំសម្រាប់លាបឬបាញ់លើដែក ដើម្បីការពារច្រែះចាប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមថ្នាំជក់នាម·[ថ្នាំ-ជក់]ដំណាំដែលគេយកស្លឹកសម្រាប់ធ្វើជាបារីជក់ឬសម្រាប់ចុក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមថ្នាំដុសធ្មេញនាម·[ថ្នាំ-ដុស-ធ្មេញ]ថ្នាំសម្រាប់លាងសម្អាតនិងការពារសុខភាពមាត់ធ្មេញ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមថ្នាំបង្ការនាម·[ថ្នាំ-បង់-កា]សារធាតុដែលចាក់បញ្ចូលទៅក្នុងសរីរាង្គកាយមនុស្សឬសត្វបង្កបង្កើតបានជាអង់ទីករ អាចទប់ទល់បង្ការជំងឺឬបង្កើតភាពស៊ាំនឹងជំងឺណាមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមថ្នាំបន្តក់នាម·[ថ្នាំ-បន់-តក់]ថ្នាំពេទ្យសម្រាប់ព្យាបាល មានសណ្ឋានជាវត្ថុរាវ ផ្សំនឹងសារធាតុសកម្មមួយចំនួន សម្រាប់បន្តក់ចូលក្នុងមាត់ឬក្នុងភ្នែក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមថ្នាំប៉ូវនាម·[ថ្នាំ-ប៉ូវ]ឱសថមួយបែបប្រើសម្រាប់ជំនួយសុខភាព (គេអាចហៅថា ថ្នាំកម្លាំង ក៏បាន) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក