វចនានុក្រមធ្នង់នាម·[ធ្នង់]ឈ្មោះឈើពួកគ្រញូង ខ្លឹមក្រហម មានក្លិនប្រហើរ សាច់ជាប់ស្វិតជាងគ្រញូង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមធ្នស់នាម·[ធ្នស់]គ្រឿងទស់រាំងធ្វើដោយព្រួល, ដោយមែកឈើជាដើម សម្រាប់ទស់ខាំងត្រីមិនឱ្យចុះឡើងច្រើនផ្លូវ ឱ្យចុះឡើងតែតាមផ្លូវដែលបើក ដើម្បីឱ្យតម្រង់ទៅត្រូវត្រង់ប្រដាប់នេសាទ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមធ្នាក់[ធ្នាក់]សត្វដែលជាមេទាក់ គឺសត្វសម្រាប់នាំ, សម្រាប់អន្ទងយកឈ្លើយ, យកបារាស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមធ្នាប់នាម·[ធ្នាប់]រង្វាស់ប្រវែងទទឹងម្រាមដៃៗនោះឯងក៏ហៅ ធ្នាប់ ដែរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមធ្នឹមនាម·[ធ្និម]ឈ្មោះគ្រឿងគេហដ្ឋានជាមេផ្ទឹមសសរទ្រជើងគក ឬទោះឥតជើងគកក៏អាចប្រើបាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមធ្នឹមបណ្ដែតនាម·[ធ្និម-បន់-ដែត]ធ្នឹមដែលគេគាបភ្ជាប់នឹងផ្ទោងទ្រជើងគក ជាជំនួយឱ្យគេហដ្ឋានមាំរឹងប៉ឹង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមធ្នូនាម·[ធ្នូ]អាវុធធ្វើដោយឈើ, ឫស្សី ឬធាងទ្រាំង មានដងមានបន្លោះសម្រាប់បាញ់ដោយព្រួញ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមធ្នូខ្វែកនាម·[ធ្នូ-ខ្វែក]ឈ្មោះធ្នូមួយប្រភេទសម្រាប់បាញ់នឹងគ្រាប់ មានគ្រាប់ដីលញ់ហាលឱ្យស្ងួតឬដុតឱ្យឆ្អិនជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមធ្នះនាម·[ធ្នះ]ទីស្រប់នៅលើមែក, លើប្រគាបឈើ ឬមានសសរធ្វើកណ្ដាលវាល, ធ្វើក្នុងព្រៃឬក្នុងទឹកសម្រាប់លាក់ខ្លួនពួនចាំចាប់ចាំប្រហារសត្វឬត្រី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមធ្មង់គុណនាម·[ធ្មង់]តូវម៉ូវ, ធ្មឹង មិនសូវស្ដីនិយាយ (តាមធម្មតាពីកំណើតមក) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក