វចនានុក្រមនារាយណ៍នាម·[នា-រាយ]នាមម្យ៉ាងរបស់វិស្ណុ; នាមនេះហៅដោយអានុភាពដែលវិស្ណុចេះបែងភាគឱ្យកើតជារូបផ្សេងៗ មានរូបមនុស្សជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនារីក្លាហាននាម·[នា-រី-ក្លា-ហាន]ស្ត្រីក្លាហាន គឺស្ត្រីជាពលរដ្ឋធម្មតា ដែលស្លៀកពាក់ឯកសណ្ឋានជាទាហាន ក្នុងគ្រាស្រុកទេសមានភ័យអាសន្ន ជាជំនួយដល់ក្រុមទាហានក្នុងក្របខ័ណ្ឌ (ជាគូដៃនឹងជីវពល)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនារីផលនាម·[នា-រី-ផល់]ឈ្មោះឈើមានផ្លែរូបដូចជាស្រីក្រមុំ មានតែក្នុងព្រៃហិមពាន្ត; មានតំណាលក្នុងរឿងបុរាណថា វេលាដែលឈើនេះមានផ្កាផ្លែ, ពួកពិទ្យាធរជ្រួលជ្រើមដណ្ដើមគ្នាបេះផ្កា និងផ្លែឈើនោះ ដោយសេចក្ដីស្នេហាខ្លាំង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនារីរត្ននាម·[នា-រី-រ័ត]ស្ត្រីដែលមានលម្អនិងចរិយាដ៏ប្រសើរទុកស្មើកែវវិសេស (ស្ត្រីកែវ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាវាជីវិតនាម·[នា-វា-ជី-វិត](សំនួន.) ដំណើរជីវិតដែលរសាត់អណ្ដែត មិនមានកោះត្រើយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាវាភណ្ឌនាម·[នា-វា-ភាន់]អីវ៉ាន់ ឬសម្ភារៈ ដែលត្រូវដឹកជញ្ជូនតាមនាវា កប៉ាល់ ឬយានធំៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាវាវេតន៍នាម·[នា-វា-វេត]ថ្លៃឈ្នួលនៃការដឹកជញ្ជូនទំនិញ ឬសម្ភារៈតាមនាវា ឬយានធំៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាវាសណ្ដោងនាម·[នា-វា-សន់-ដោង]ជលយានមានកម្លាំងខ្លាំងសម្រាប់សណ្ដោង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក