វចនានុក្រមនហារុនាម·[នៈ-ហា-រុ]សរសៃ (ក្នុងកាយមនុស្ស-សត្វ), សរសៃឈាម; (រ.ស.) ព្រះនហារុ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនហុតគុណនាម·[នៈ-ហុត]ម៉ឺន (១០. ០០០)។ ចំនួនមួយរយសែនកោដិបកោដិ ក៏ហៅ នហុត ដែរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាក់គុណនាម·[នាក់]ពាក្យសម្រាប់ប្រើដាក់ខាងចុងសំខ្យា ដើម្បីឱ្យដឹងចំនួនមនុស្ស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាគទណ្ឌនាម·[នា-គៈ-ទ័ន]ប្រដាប់សម្រាប់ពាក់ ឬព្យួរ អីវ៉ាន់មានសម្ពៀត តែគួរសរសេរនាគទន្ត ប្រែថា ភ្លុកដំរី ឬដៃកែវ សម្រាប់ដាក់ព្យួរ ខោ អាវ ឬសម្ពៀត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាគបាស[នា-គៈ-បាស]អន្ទាក់ជានាគឬនាគដែលជាអន្ទាក់, ជាចំណង (នាគដែលកើតដោយអំណាចឫទ្ធិផ្លែងសររបស់ឥន្ទ្រជិត; មាននិយាយក្នុងរឿងចម្បាំងរាមកេរ្តិ៍)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាគប្រក់នាម·[នាក-ប្រក់]ព្រះពុទ្ធរូបមួយបែប មានរូបនាគរាជមួយពេនព័ទ្ធបើកពពារគ្របប្រក់ពីលើព្រះអង្គ; ធ្វើតាមរឿងតំណាលកាលដែលនាគរាជឈ្មោះមុចលិន្ទ មកសម្ដែងអាការៈគោរពព្រះអង្គពេញ ៧ថ្ងៃ ក្នុងខាងក្រោយបន្ទាប់ពេលដែលទ្រង់បានត្រាស់អស់ ៣៥ថ្ងៃរួចមកហើយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាគព័ន្ធនាម·[នាក-ពាន់]ឈ្មោះសិលាប្រាសាទបុរាណមួយ ក្នុងពួកប្រាសាទថ្ម នៅមហានគរ (នគរធំ = អង្គរធំ) ក្នុងខេត្តសៀមរាប មានលទ្ធិពុទ្ធសាសនិកអាចរិយវាទ (លទ្ធិមហាយាន) ជាព័ស្ដុតាង ដោយមានរូប អវលោកិតេស្វរៈ និម្មិតខ្លួនជាសេះវលាហក ស្រង់មនុស្សដែលលង់ទឹកក្នុងមហាសាគរ (ភពវដ្ដសំសារ) ឱ្យរួចរស់មានជីវិត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាគមាណវីនាម·[នា-គៈ-មា-ណៈ-វី]នាងនាគដែលនិម្មិតខ្លួនជាស្រីក្រមុំមនុស្ស (មាននិយាយតែក្នុងរឿងរ៉ាវបុរាណនិងរឿងក្នុងពុទ្ធកាល)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាគរានាម·[នា-គៈ-រា]អ្នកនគរទាំងឡាយ, ពួកអ្នកក្រុង, បណ្ដាជនអ្នកនៅទីក្នុងក្រុង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាគរិកនាម, គុណនាម·[នា-គៈ-រិក] ឬ [នា-គៈ-រិ-កៈ]អ្នកនៅក្នុងក្រុងឬដែលនៅក្នុងក្រុង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក