វចនានុក្រមនាគវិថីនាម·[នា-គៈ-វិ-ថី]ផ្លូវដំរី គឺផ្លូវដែលព្រះចន្ទ្រចរត្រង់ចន្លោះនៃផ្កាយភរណី គឺផ្កាយយាមនង្គ័ល និងផ្កាយក្រឹត្តិកា គឺផ្កាយកូនមាន់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាគាធិបតីនាម·[នា-គា-ធិ-ប៉ៈ-ដី]ព្រះនាមលោកបាលមហារាជមួយអង្គ គឺព្រះបាទវិរូបក្ខ ជាអ្នកត្រួតត្រាខាងទិសបស្ចិម ជាអធិបតីលើអស់ពួកនាគ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាងនាម·[នាង]ដង្កូវសូត្រ គឺដង្កូវដែលកើតអំពីពងមេអំបៅជាដង្កូវបញ្ចេញសូត្រព័ទ្ធសម្បុកបាំងខ្លួនបាត់, នោះសម្បុកឯងហៅថា សម្បុកនាង ដែលគេសម្រេចឱ្យកើតបានមកជាសរសៃសូត្រ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាងច្រាលនាម·[នាង-ច្រាល]បង្គោលឈើខ្លឹមឬថ្មមានសណ្ឋានច្រើនតែមូលៗ ប្រើជាគ្រឿងលម្អសម្រាប់ដាក់រាយបញ្ឈរដង្ហែកឹងលើខ្នងព្រំដំបូលប្រាសាទ, វិហារជាដើម ជាគ្រឿងរចនាមួយប្រភេទរបស់ខ្មែរក្នុងបុរាណសម័យ, សព្វថ្ងៃនេះ ក៏នៅមានប្រើខ្លះដែរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាងដែងនាម·[នាង-ដែង]ឈ្មោះឈើធំមួយប្រភេទ ពួកឈើទាលមានសាច់ក្រហមចាស់ ស្រដៀងនឹងឈើទាលដែរ ប៉ុន្តែសាច់រឹងជាងឈើទាល មិនមានជ័រដូចឈើទាលទេ សម្រាប់ប្រើជាគ្រឿងទព្វសម្ភារៈដូចឈើទាលដែរ។ នាងដែងនេះ ច្រើនមានក្នុងខេត្តកំពតប៉ែកខាងលិច និងក្នុងស្រុកកំពង់សោម, នៅបរិវេណក្រុងព្រះសីហនុ ក៏សម្បូរឈើនេះដែរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាងនក់នាម·[នាង-នក់]ឈ្មោះដំឡូងព្រៃមួយប្រភេទ មើមស្រដៀងនឹងដំឡូងត្រែង, ដំឡូងជ្រូក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាងនាគនាម·[នាង-នាក]ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេ ជាបទភ្លេងធំ សម្រាប់លេងក្នុងពិធីមង្គលការអាពាហ៍ពិពាហ៍ តាមថ្នាក់ដែលត្រូវលេងបន្ទាប់បទភ្លេងព្រះថោង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាងនួននាម·[នាង-នួន]ឈ្មោះឈើសាច់រឹងមានខ្លឹមធំ ពួកគ្រញូង, ជាឈើមានតម្លៃ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាងរងនាម·[នាង-រង]ឈ្មោះស្រុកធំមួយ ក្នុងអាណាខេត្តកម្ពុជាពីដើម នៅខាងទិសឧត្តរ, បានទៅសៀមជាយូរអង្វែងណាស់ហើយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាងស្វាយនាម·[នាង-ស្វាយ]ឈ្មោះប្រទាលមួយប្រភេទ ស្លឹកនិងដើមសម្បុរស្វាយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក