វចនានុក្រមបង្ហេវកិរិយាសព្ទ·[បង់-ហេវ]ធ្វើឱ្យហេវ គឺធ្វើឱ្យថយកម្លាំងខ្សោយល្វើយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបង្ហែបនាម·[បង់-ហែប]កន្លែងដែលគេវែកចក ឬត្រឹបជាដើមធ្វើជាប្រឡង់ឱ្យត្រីហែបងើបបាន ឬប្រឡង់ដែលមានស្រាប់សម្រាប់ត្រីហែប :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបង្អត់កិរិយាសព្ទ·[បង់-អត់]ធ្វើឱ្យអត់ គឺខារខាំងមិនឱ្យបរិភោគចំណីអាហារជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបង្អរកិរិយាសព្ទ·[បង់-អ]ធ្វើឱ្យអរ, នាំឱ្យអរ; ច្រើននិយាយថា បង្អួតបង្អរ គឺបង្អួតឱ្យអរ ឱ្យស្ងើច ឱ្យស្រឡាញ់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបង្អស់កិរិយាសព្ទ·[បង់-អស់]ធ្វើឱ្យអស់; ថែមសម្លបង្អស់បាយ; បង្អស់ទ្រព្យ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបង្អុរកិរិយាសព្ទ·[បង់-អុល]ធ្លាក់ភ្លៀង, និយាយក្លាយជា បង្អោរ ក៏មាន, កុំសរសេរតាម ពីព្រោះពាក្យ បង្អោរ នេះដូចជា ឆ្នាំកុរ, កណ្ដុរ, ខ្នុរ, សម្បុរ និយាយថា ឆ្នាំកោរ, កណ្ដោរ, ខ្នោរ, សម្បោរ ដូច្នោះដែរ, បើគ្រាន់តែនិយាយជាពាក្យសាមញ្ញក៏មិនជាអ្វីឡើយ, កុំសរសេរតាមហ្នឹង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបង្អូនកិរិយាសព្ទ·[បង់-អូន]ធ្វើឱ្យអូន (ម.ប្រ., ច្រើនប្រើថា បង្អាប់បង្អូន ឬ បង្អាប់បង្អោន គឺធ្វើឱ្យអាប់អូន ឬធ្វើឱ្យអាប់ឱន)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក