វចនានុក្រមបញ្ញានាម·[ប៉័ញ-ញ៉ា]សេចក្ដីដឹងទូទៅ; សេចក្ដីដឹងកើតអំពីការរៀន, ស្ដាប់, គិត, សួរ; ការដឹងច្បាស់នូវសេចក្ដីពិត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ញាញាណនាម·[ប៉័ញ-ញ៉ា-ញាន]សមត្ថភាពនៃបញ្ញាដែលមនុស្សអាចរៀន យល់ និងគិតពិចារណា ដើម្បីធ្វើការវិនិច្ឆ័យ ឬបង្ហាញទស្សនៈ ប្រកបដោយហេតុផល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ញាណនាម·[ប៉ាញ់-ញ៉ាន]សម្ដីបញ្ជាក់; គ្រឿងបញ្ជាក់; វត្ថុតាង, ព័ស្តុតាង (ភ័ស្តុតាង), តឹកតាង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ញានុរូបគុណនាម·[ប៉័ញ-ញ៉ា-នុ-រូប]ដែលមានសភាពដ៏គួរតាមបញ្ញា គឺដែលធ្វើអ្វីៗបានតែត្រឹមកម្លាំងបញ្ញា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ញាបារមីនាម·[ប៉័ញ-ញ៉ា-បា-រ៉ៈ-ម៉ី]ចរិយាដ៏លើសលន់ ឬគុណជាតិដ៏ល្អ ដែលគួរបំពេញដោយបញ្ញា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ញាភានាម·[ប៉័ញ-ញ៉ា-ភា]ពន្លឺនៃប្រាជ្ញា, ប្រាជ្ញាដូចដួងពន្លឺ, គឺប្រាជ្ញាដែលដោះស្រាយបញ្ហាស្មុគស្មាញបានជ្រះស្រឡះ ប្រៀបដូចពន្លឺអាទិត្យចាំងជះដេញកម្ចាត់ភាពងងឹតក្នុងលោកឱ្យសាបរលាបរហូតភ្លឺស្រឡះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ញាសជាតកនាម·[ប៉័ញ-ញ៉ាស-ជា-ដក់]រឿងរ៉ាវទាំងឡាយដែលអធិប្បាយអំពីការសន្សំបារមីរបស់ព្រះពោធិសត្វចំនួនហាសិបជាតិ (តែពុំឃើញមានចែងនៅក្នុងគម្ពីរព្រះត្រៃបិដកនោះឡើយ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ញាសិប្បនិម្មិតនាម·[ប៉័ញ-ញ៉ា-សិប-ប៉ៈ-និម-មឹត]វិទ្យាសាស្ត្រនៃការបង្កើតបញ្ញាឆ្លាតវៃតាមរយៈម៉ាស៊ីន AI (Artificial intelligence) ដែលផ្ទុយពីធម្មជាតិរបស់មនុស្សនិងសត្វ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ញើក្អែក[ប័ញ-ញ៉ើ-ក្អែក]មែកផ្ញើសាំ ឬផ្ញើប្រាណកើតចេញអំពីមែកឈើទាំងពួង មានស្លឹកស្រួយសណ្ឋានផ្សេងអំពីស្លឹកឈើនោះ (មានពាក្យតំណាលថា កើតដោយសត្វស្លាបមានក្អែកជាដើមបន្ទោឧច្ចារៈដាក់, ហាក់ដូចជាកើតដោយសារក្អែកជាដើមផ្ញើទុក)។ (ព.ប្រ.) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ញែកិរិយាសព្ទ·[ប័ញ-ញ៉ែ]បញ្ចេញអ្វីៗមកសម្ដែងបង្អួតបង្អរ ដើម្បីឱ្យស្ងើចសរសើរ, ឱ្យគេស្រឡាញ់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ញែមកិរិយាសព្ទ·[ប័ញ-ញ៉ែម]ស៊ីចំណីអ្វីបង្អួតគេដោយពោលពាក្យថា ញ៉ែមៗ! ... (សម្ដីសម្រាប់ក្មេងតូច)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ហានាម·[ប័ញ-ហា] ឬ [ប៉័ញ-ហា]ពាក្យឬសេចក្ដីដែលមានអាថ៌កំបាំង លុះតែអ្នកមានប្រាជ្ញាវាងវៃទើបអាចដឹង ឬលុះតែសួរអ្នកចេះ ទើបអាចដឹងច្បាស់បាន; ប្រស្នា, ចំណោទ : (ប្រើជា ប្រស្នា វិញក៏បាន) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបដានាម·[ប៉ៈ-ដា]ផ្ទាំងសំពត់ដែលគេសរសេរអក្សរជាពាក្យសុភាសិត, ពាក្យស្លោក ឬពាក្យអ្វីផ្សេងៗ សម្រាប់កាន់ហែជាក្បួន ឬចងសន្ធឹងទទឹងផ្លូវ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបដិការនាម·[ប៉ៈ-ដិ-កា-រ៉ៈ] ឬ [ប៉ៈ-ដិ-កា]ការតបវិញ, អំពើតបតវិញ; ដំណើរធ្វើកិច្ចតបគុណ, ការតបស្នងសងគុណ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក