វចនានុក្រមបទលហុនាម·[បត់-លៈ-ហ៊ុ]បទល្មើសដែលមានទណ្ឌកម្មស្រាលត្រូវដាក់ពន្ធនាគារក្រោមឬស្មើនឹងប្រាំមួយថ្ងៃ ឬពិន័យជាប្រាក់ប៉ុណ្ណោះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបទសមាសនាម·[បត់-សៈ-ម៉ាស]ការបង្រួមបញ្ចូលពាក្យច្រើនបទចូលគ្នាឱ្យខ្លី, ឱ្យជាប់គ្នា, ហៅថាបទសមាស ដូចជា បុរាណ + សម័យ ទៅជាបុរាណសម័យ, បុរាណ + កាល ទៅជាបុរាណកាលជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបទអត្ថាធិប្បាយនាម·[បត់-អ័ត-ថា-ធិប-បាយ]ការរៀបរាប់អំពីព្រឹត្តិការណ៍ណាមួយ ការបកស្រាយពន្យល់ក្បោះក្បាយអំពីប្រធានបទណាមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបទអន្តរាគមន៍នាម·[បត់-អន់-តៈ-រ៉ា-គំ]សេចក្ដីថ្លែងសុន្ទរកថា, ការចូលរួមបញ្ចេញមតិយោបល់, ចំណាប់អារម្មណ៍នៅក្នុងកិច្ចប្រជុំណាមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបទអាជ្ញានាម·[បត់-អាច-ញ៉ា]អំពើដែលនាំឱ្យខូចសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គមដែលបញ្ញត្តដោយច្បាប់ព្រហ្មទណ្ឌ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបទឧទ្ទេសនាម·[បត់-អ៊ុត-ទេស]សេចក្ដីដែលគេយកមកពន្យល់ដល់អ្នកស្ដាប់ឬសាធារណជន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបទានុក្រមនាម·[ប៉ៈ-ទា-នុ-ក្រំ]លំដាប់បទ, លំដាប់ពាក្យ គឺពាក្យដែលរៀបជារបៀបមុនក្រោយ រៀងតាមលំដាប់អក្សរ (ដូចយ៉ាងវចនានុក្រមនេះឯង)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបទេសប្បញ្ញត្តិនាម·[ប៉ៈ-ទេ-ស័ប-ប័ញ-ញ៉ាត់]បញ្ញត្តិសម្រាប់ប្រទេសមួយៗ ឬចំពោះប្រទេសមួយៗផ្សេងៗគ្នា ...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបទេសរាជនាម·[ប៉ៈ-ទេ-សៈ-រាច]ព្រះរាជាដែលមានតេជានុភាពទន់ខ្សោយ មានឋានៈជារណបនៃប្រទេសដទៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក