វចនានុក្រមបសំសានាម·[ប៉ៈ-ស័ង-សា]សេចក្ដីសរសើរ, ពាក្យសរសើរ (ឈ្មោះលោកធម៌ទី ៦ក្នុងពួកលោកធម៌ទាំង ៨។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបស្ចិមគុណនាម, នាម·[ប័ស-ចិម]ដែលជាទីបំផុត, ខាងក្រោយ; ទិសខាងក្រោយ គឺទិសខាងលិច :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបស្ចិមប្រទេសនាម·[ប័ស-ចិម-ប្រ-ទេស]បស្ចិមលោក, លោកខាងលិច, បណ្ដាប្រទេសស្ថិតនៅប៉ែកខាងលិចទ្វីបអឺរ៉ុប រួមទាំងអាម៉េរិកខាងជើង (ស.រ.អា.និងកាណាដា) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបស្សាវមគ្គនាម·[ប៉័ស-សា-វ៉ៈ-ម័ក]ផ្លូវបស្សាវៈ គឺទ្វារមូត្រ ឬទ្វារតូច (ទ្វារនោម) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបស្សាសៈនាម·[ប៉័ស-សា-សៈ]ខ្យល់ដកដង្ហើមចូល, ដង្ហើមចូល; ច្រើននិយាយរួមជា អស្សាសៈបស្សាសៈ គឺខ្យល់ដង្ហើមចេញនិងដង្ហើមចូល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបហរណវត្ថុនាម·[ប៉ៈ-ហៈ-រ៉ៈ-ណៈ-វ័ត-ថុ]គ្រឿងសម្រាប់ប្រហារ, សម្រាប់វាយ មានបាតដៃ, ដំបង, ព្រនង់, កាំបិត ពូថៅ ឬវត្ថុផ្សេងៗជាច្រើនទៀត ដែលគេអាចយកមកវាយគ្នាឱ្យមានរបួសស្នាម ឬស្លាប់បាន, ជួនកាលគេជេរគ្នាដោយវាចា ក៏ហៅថាប្រហារដែរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបហានកម្មនាម·[ប៉ៈ-ហា-ណៈ-កាំ]ការផ្ដាច់ទំនាក់ទំនង, ការលះបង់, ការបដិសេធ ឬការប្រកាសឈប់ទទួលស្គាល់ជាផ្លូវការ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបហារិតនាម·[ប៉ៈ-ហា-រ៉ិត]អ្នកដែលទទួលមូលប្បទានបត្រ (សែក) និងទូទាត់យកសាច់ប្រាក់ពីធនាគារ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបហារ័កនាម·[ប៉ៈ-ហា-រ៉ាក់]អ្នកចេញមូលប្បទានបត្រ (សែក) ដែលមានតម្លៃអាចប្រើប្រាស់បាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាក់កិរិយាសព្ទ·[បាក់]ភ្លាត់, ឃ្លាត, ខ្ទេចខុសពីប្រក្រតី ឬពីទីទំនងដើម (ចំពោះតែអ្វីៗដែលរឹង, ដែលស្រួយ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាក់ជ័របាយកិរិយាសព្ទ, គុណនាម·[បាក់-ជ័រ-បាយ]ល្ហិតល្ហៃរសេះរសោះព្រោះអត់អាហារហួសពេល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាក់ដងនាម·[បាក់-ដង]ឈ្មោះឈើភ្នំមួយប្រភេទ ដើមនិងស្លឹកស្រដៀងនឹងចម្ប៉ា-ស, មានផ្កាក្រអូប :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាក់ដំឡូងគុណនាម·[បាក់-ដំ-ឡូង]ដែលហើមសាច់ច្របាច់សង្កត់ទៅទ្រុឌខូងស្លាំងឥតមានឈាមដោយរោគហើមខ្លួន ឬហើមដៃហើមជើង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក