វចនានុក្រមបាក់ឌុបនាម·[បាក់-ឌុប]មធ្យមសិក្សាបត្រភាគទី២, សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាក់តេរីនាម·[បាក់-តេ-រី]ភាវៈរស់ឯកកោសិកាមានទំហំតូចមើលឃើញដោយមីក្រូទស្សន៍ មានរាងជាស៊្វែរ ដំបង ឬក្បៀស ហើយរស់នៅក្នុងដី ទឹក និងខ្យល់ អាចជាមានប្រយោជន៍ឬបង្កជំងឺដល់មនុស្ស សត្វ និងរុក្ខជាតិ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាក់តេរីវិទ្យានាម·[បាក់-តេ-រី-វិត-ទ្យា]វិទ្យាសាស្ត្រដែលសិក្សាអំពីលក្ខណៈ សណ្ឋាន ការលូតលាស់ វដ្ដជីវិត និងសកម្មភាពរបស់បាក់តេរីទៅលើសព៌ាង្គកាយមនុស្ស សត្វ និងរុក្ខជាតិ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាក់បបកិរិយាសព្ទ, គុណនាម·[បាក់-បប]ចុះចាញ់រាបឥតហ៊ានខ្វើកព្រមទាំងមានរបបរាបសារៀបរយផង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាក់ផ្ដៅគុណនាម, នាម·[បាក់-ផ្ដៅ]ថ្នាំងមេជើង, ម្រាមជើង ឬ ពាក់កណ្ដាលបាតជើង ដែលប្រេះដោយរោគឃ្លង់ដែក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាក់មែកគុណនាម·[បាក់-មែក](ព.ប្រ.) ដែលបែកបាក់ប្ដីប្រពន្ធ, ដែលកំព្រាឪពុកឬម្ដាយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាក់រទេះកិរិយាសព្ទ·[បាក់-រ-ទេះ](ព.ប្រ.) លង់ទ្រនេសទៅណាមិនរួចដោយត្រូវនឹងគ្រឿងប្រហារមានរបួសជាទម្ងន់, ដូចជារទេះបាក់ (និយាយចំពោះតែសត្វកាច) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាក់សាច់គុណនាម·[បាក់-សាច់]ដែលប្រែសាច់រកកល់ស្អុយខូចរសជាតិប្រក្រតីដើម (ច្រើនប្រើចំពោះតែត្រី) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាក់ស្បាតកិរិយាសព្ទ, គុណកិរិយា·[បាក់-ស្បាត]បាក់ចិត្តខ្លាចរអាលែងហ៊ានបញ្ចេញរូបស្បាតតទៅទៀត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាខែងនាម·[បា-ខែង]ឈ្មោះភ្នំតូច ១ក្នុងខេត្តសៀមរាប, មានប្រាសាទថ្មបុរាណតូចមួយនៅលើនោះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាគងនាម·[បា-គង]ឈ្មោះប្រាសាទថ្មបុរាណ១នៅស្រុកសូទ្រនិគម (ស្រុករលួស) ក្នុងខេត្តសៀមរាប។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាគោនាម·[បា-គោ]ឈ្មោះប្រាសាទបុរាណ ១ក្នុងស្រុកសូទ្រនិគម នៅខាងជើងប្រសាទបាគង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាងកកនាម·[បាង-កក]ឈ្មោះក្រុងរបស់ប្រទេសសៀមដែលតាំងជារាជធានីសព្វថ្ងៃនេះ; ក្នុងសម័យនេះ សៀមហៅថា ក្រុងទេពមហានគរ ឬហៅត្រឹមតែ ក្រុងទេព ក៏បាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាចទឹកកិរិយាសព្ទ·[បាច-ទឹក](សំនួន.) និយាយចោទប្រកាន់ឬទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាចសរនាម·[បាច-ស]ឈ្មោះល្បែងលេងទឹកមួយប្រភេទសម្រាប់ពួកក្មេងលេងបាចទឹកមុជទឹកចាប់ញៀចគ្នា គឺក្មេងម្នាក់បាចទឹកទៅរកក្មេងម្នាក់ដោយស្រែកថា បាចសរ! ហើយមុជគេចក្នុងទឹក, ក្មេងម្នាក់ដែលមិនមុជទឹកនោះប្រុងចាំចាប់ញៀច, បើឃើញងើបត្រង់ជិតខ្លួន ក៏ស្ទុះទៅចាប់ស្លឹកត្រចៀកជាប់ស្រែកថា ញៀច!, បើអ្នកមុជងើបនោះគេចរួចក៏ខានញៀច :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាចិត្តិយៈនាម·[ប៉ា-ចិត-តិ-យ៉ៈ]ឈ្មោះអាបត្តិពួកមួយ (ក្នុងអាបត្តិ ៧កង) ជាទោសសម្រាប់ភិក្ខុ ឬភិក្ខុនីក្នុងព្រះពុទ្ធសាសនា (ព.វិ.)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក