វចនានុក្រមផ្នូរខ្សាច់នាម·[ផ្នូ-ខ្សាច់]ពំនូកឬជួរខ្សាច់ដែលកើតមានដោយអំណាចទឹកហូរប្រមូលឬក៏ខ្យល់បក់កៀរប្រមូលមានសណ្ឋានជាជួរវែងខ្ពស់ជាងទំនាបខ្សាច់ប្រក្រតី (ព.បុ.) ហៅ ត្បូងខ្សាច់)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្នូលនាម·[ផ្នូល]ការបូល; បុព្វនិមិត្ត ឬបូព៌និមិត្ត, អាភេទ គឺហេតុដែលបណ្ដាលឱ្យឃើញមុន; ហេតុភេទដែលដឹងដោយបូលឬផ្សង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្នៀងនាម·[ផ្នៀង]ភាគខាងក្រោមរបស់នង្គ័ល ត្រង់ដែលបញ្ចុះគល់យាម ត្រង់ប៉ែកខាងចុងបញ្ចុះផាល (អ្នកស្រុកខ្លះហៅ ខុងម៉ូវ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្នៀរនាម·[ផ្នៀ]បន្ទោះឫស្សីដែលរែងជាផ្ទាំងដាក់អបនឹងឆ្នង់ក្រោមទ្រពងរទេះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្នោះនាម·[ផ្នោះ]ប្រដាប់ធ្វើដោយឈើខ្លឹម មានស្ពឺរមួលមួយគូវិលសង្កៀតគ្នា សម្រាប់បោះកប្បាស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្នោះក្រាន[ផ្នោះ-ក្រាន]ឈើ ៤កំណាត់ដែលផ្គុំចុងភ្ជាប់គ្នាទាំង ៤ជ្រុងធ្វើជាក្របឬជារបាំងរាំងគំនរដីដែលលើកធ្វើជាចង្ក្រាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្នោះពុម្ពនាម·[ផ្នោះ-ពុម]ឧបករណ៍សម្រាប់បោះពុម្ពអក្សរ រូបភាពនៅលើក្រដាស ឬនៅលើសម្ភារៈផ្សេងទៀតដោយប្រើទឹកថ្នាំតាមការបញ្ជានិងត្រួតពិនិត្យរបស់កុំព្យូទ័រ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្នោះពុម្ពធំនាម·[ផ្នោះ-ពុម-ធំ]ផ្នោះពុម្ពធុនធំដែលអាចបោះពុម្ពអក្សរ រូបភាពនៅលើក្រដាស ឬនៅលើសម្ភារៈផ្សេងទៀត បង្កើតជាបដាឬប្លង់ផ្សេងៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្លាកនាម·[ផ្លាក]សន្លឹកធ្វើអំពីលោហៈ ឈើ ឬរបស់ផ្សេងៗទៀត ដែលមានលក្ខណៈរឹង សំប៉ែត ស្តើង តូចជាងផ្ទាំង និងមានរាងផ្សេងៗ ប៉ុន្តែជាទូទៅ ច្រើនមានរាងចតុកោណ សម្រាប់ប្រើសម្គាល់លេខរថយន្ត ទោចក្រយានយន្ត ត្រីចក្រយានយន្ត គេហដ្ឋាន តួនាទី កន្លែងធ្វើការ។ល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក