វចនានុក្រមពហុមុខនាម·[ពៈ-ហ៊ុ-មុក]រូបសណ្ឋានអង្គធាតុរឹងមួយខណ្ឌដោយមុខជាច្រើន ដែលមុខនីមួយៗជាពហុកោណ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពហុម៉ែត្រនាម·[ព-ហ៊ុ-ម៉ែត]ឧបករណ៍រង្វាស់អេឡិចត្រូនិកមួយប្រភេទដែលមានមុខងារច្រើនសម្រាប់វាស់តង់ស្យុង ចរន្តអគ្គិសនី រេស៊ីស្តង់ជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពហុលទេពនាម·[ពៈ-ហ៊ុ-លៈ-ទេប]ងារសក្ដិ ឬឋានន្តរសក្ដិមន្ត្រីជំនាន់ដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពហុវចននាម·[ពៈ-ហ៊ុ-វៈ-ចៈ-ណៈ]ពាក្យសម្រាប់ប្រើក្នុងវេយ្យាករណ៍ប្រាប់ចំនួនច្រើន, ខាងវេយ្យាករណ៍ភាសាបាលី រាប់តាំងពីចំនួនពីរឡើងទៅ, ខាងវេយ្យាករណ៍សំស្ក្រឹត រាប់ពីត្រឹមបីឡើងទៅ ព្រោះចំនួនពីរហៅថា ទ្វិវចនៈ; ខាងភាសាខ្មែរ រាប់ពីត្រឹមចំនួនពីរឡើងទៅ កំណត់ពាក្យថា ទាំងឡាយ ឬ ពួក, ថា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពហុវប្បកម្មនាម·[ពៈ-ហ៊ុ-វ៉ាប់-ប៉ៈ-កាំ]ការដាំដំណាំចម្រុះច្រើនប្រភេទនៅពេលណាមួយ ក្នុងតំបន់ណាមួយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពហុវប្បធម៌នាម·[ពៈ-ហ៊ុ-វ័ប-ប៉ៈ-ធ័រ]វប្បធម៌មួយដែលលាយឡំគ្នារវាងវប្បធម៌ជាច្រើននៅក្នុងសង្គមមួយតាមរបៀបដែលវប្បធម៌នីមួយៗអាចរក្សាអត្តសញ្ញាណរបស់ខ្លួនបាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពហុស្សូតនាម, គុណនាម·[ពៈ-ហ៊ុស-សូត]អ្នកដែលបានស្ដាប់ច្រើន គឺអ្នកដែលរៀនបានច្រើន, ដែលមានចំណេះច្រើន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពហូសក្ដិនាម·[ពៈ-ហ៊ូ-ស័ក]ស័ក្ដិច្រើន; អំណាចខ្លាំង ឬកម្លាំងច្រើន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពានាម·[ពា]ឈ្មោះនំដុតមួយប្រភេទរាងមូលសំប៉ែតធ្វើពីម្សៅមី និងមានស្នូលសណ្ដែក ត្រាវ ដំឡូង និងស៊ុតក្រហមនៃពងទាប្រៃជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពាក់គ្នាកិរិយាសព្ទ·[ពាក់-គ្នា]ពាក្យសម្រាប់ហៅការរួមភេទ ប្រើជាទូទៅសម្រាប់សត្វចតុប្បាទ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពាក្យកាត់នាម·[ពាក-កាត់](ព.សា.) កន្សោមពាក្យឬឃ្លាដែលត្រូវបានលុបផ្នែកខ្លះចេញ ដើម្បីសម្រួលដល់ការនិយាយ ដូចជា មកហូបបាយ! នៅត្រឹមតែពាក្យ មកបាយ! ជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក