វចនា.
រកមើលដោយសេរី

រកមើលតាមអក្សរ.

ចាប់ផ្តើមពីអក្សរមួយ រួចបន្តដំណើរស្វែងយល់ពាក្យខ្មែរ។

អក្ខរក្រមខ្មែរ

ជ្រើសរើសអក្សរ

២៥២៨៥ ពាក្យសរុប
បែងចែកតាមប្រភេទ

រុករកពាក្យ

ចាប់ផ្តើមដោយអក្សរ ព · ១០២៦ ពាក្យ

វចនានុក្រម

ពារាណសី

នាម[ពា-រា-ណៈ-សី]

ឈ្មោះក្រុងមួយក្នុងដែនកាសី (ប្រទេសឥណ្ឌា) តាំងនៅនាត្រើយខាងឆ្វេង (ខាងកើត) នៃទន្លេគង្គាជាយូរអង្វែងណាស់ហើយ មិនដែលរុះរើទៅណាឡើយ, ជាក្រុងមានឈ្មោះប្រាកដក្នុងគម្ពីរខាងពុទ្ធសាសនា, តែក្នុងសម័យសព្វថ្ងៃនេះក្លាយឈ្មោះជា បេណរ៉េស ឬ បេណរ៉ែស (ហៅតាមឈ្មោះក្នុងផែនទីលោក)។ បានជាក្រុងនេះមានឈ្មោះថា វារាណសី ឬ ពារាណសី ដូច្នេះ ពីព្រោះមានទឹកស្ទឹងឈ្មោះ វរុណ (វ > ព ជា ពរុណ) និងស្ទឹង អសិ ហូរចូលមកក្នុងទន្លេ គង្គា (Gange) នាវស្សានរដូវ (ទឹកហូរខ្លាំង) មកទល់មុខគ្នាត្រង់ចន្លោះប៉ែកខាងត្បូង (ជាព្រះរាជវាំង) និងប៉ែកខាងជើង (ជាទីផ្សារធំទូលាយ) នៃក្រុងនេះ (វរុណ ឬ ពរុណ + អសិ > វារាណសី ឬ ពារាណសី (ក្នុងរដ្ឋកាសី) :

មើលអត្ថន័យ
មុនទំព័រ ២០ នៃ ៥៧បន្ទាប់