វចនានុក្រមពុទ្រានាម·[ពុត-ទ្រា]ឈ្មោះឈើមានផ្លែ ដើមមានបន្លា ផ្លែមូលៗប៉ុនផ្លែកន្ទួតព្រៃ សាច់ផុសៗ គ្រាប់រឹងស្រួយមានរសជូរឆ្ងាញ់ឬជូរអែម បរិភោគបាន, គេច្រើនចុចនឹងអំបិលបុកហើយទើបបរិភោគ; ប្រើធ្វើជាតំណាប់ក៏បាន។ ពុទ្រាមាន ២ប្រភេទគឺ ពុទ្រាធំ មានផ្លែធំៗមូលៗឬទ្រវែង; ពុទ្រាតូច មានផ្លែតូចៗមូលៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពុនកិរិយាសព្ទ·[ពុន]រែកតែម្ខាងចុងដងរ៉ែកឬដំបង គឺពាក់ឬព្យួរអ្វីៗនឹងចុងដងរ៉ែកឬចុងដំបងជាដើមតែម្ខាង លីយកដៃទប់ចុងម្ខាង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពុម្ពអក្សរនាម·[ពុំ-អ័ក-ស]សំណុំតួអក្សរដែលមានរចនាបថ ទំហំ និងប្រភេទតែមួយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពុយនាម·[ពុយ]ធុងមួយប្រភេទធ្វើពីលោហធាតុឬប្លាស្ទិក មានរាងមូល ចំណុះប្រមាណ ២០០លីត្រ និងមានគម្របបិទ សម្រាប់ផ្ទុកប្រេងជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពុលរលកកិរិយាសព្ទ·[ពុល-រ-លក]រង៉ាប់រងើ រអាក់រអើ ឬក្អួតចង្អោរ ដោយអំណាចចាញ់រលកធំៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពុំងាគុណនាម·[ពុំ-ងា]ស្ងួនភ្ងា; ប្រសើរ, ថ្លៃថ្លា, ឆើតឆាយ (ច្រើនហៅស្ត្រីជាទីស្រឡាញ់ដោយថ្នមចិត្ត) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពុំចេរឈ្មោះ·[ពុំ-ចេ](ព.បុ.) សូមឱ្យតែ, តាមតែ។ ប្រើក្នុងពាក្យកាព្យនិងពាក្យរាយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពុំជូកាលគុណនាម, គុណកិរិយា·[ពុំ-ជូ-កាល]ដែលខុសកាល, ដែលកើតមានក្នុងកាលដ៏ប្លែកខុសធម្មតា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពុំនោះឈ្មោះ·[ពុំ-នោះ]មួយទៀត, មួយវិញទៀត, មួយវិញសោត, បើមិនដូច្នោះ។ ពាក្យជាសន្ធានសម្រាប់ប្រើតសង្កត់សេចក្ដីបន្ទាប់អំពីពាក្យ ឬ, ឬក៏, ឬថា; ប្រើរៀងបន្តគ្នាតាមលំដាប់មុនក្រោយគឺពាក្យ ឬ ត្រូវរៀងមុន, ឬក៏ រៀងត្រង់ទី ២, ពុំនោះ ត្រង់ទី ៣, ពុំនោះសោតត្រង់ទី ៤:មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពុំសែននាម·[ពុំ-សែន]ឈ្មោះឈើតូចមួយប្រភេទស្ទើរជាស្មៅ, ស្លឹកក្រអូប, គេដាំសម្រាប់ប្រើជាគ្រឿងអប់ ឬធ្វើជាថ្នាំរម្ងាប់រោគ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក