វចនានុក្រមពោជ្ឈង្គនាម·[ពោច-ឈ័ង-គៈ] ឬ [ពោច-ឈង់]ឈ្មោះធម៌ (៧ប្រការ) ជាអង្គនៃការត្រាស់ដឹងមគ្គផល; ច្រើនហៅថា សត្តពោជ្ឈង្គ (ព.ពុ.)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពោតនាម·[ពោត]ឈ្មោះដំណាំពួកមួយរាប់បញ្ចូលក្នុងធញ្ញជាតិ ជាដំណាំមានប្រយោជន៍ដ៏សំខាន់មួយយ៉ាងក្នុងពិភពលោក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពោតកំបោរនាម·[ពោត-កំ-បោ]ចំណីមួយបែបធ្វើដោយគ្រាប់ពោតទុំស្ងោរនឹងទឹកកំបោរ។ ពេលបរិភោគ គេអាចរោយស្ករស ដូងទុំ ល្ង ឬអាចបរិភោគជាមួយផ្អកត្រសក់ឬឆៃប៉ូវទៅតាមចំណូលចិត្ត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពោតចំហុយនាម·[ពោត-ចំ-ហុយ]ចំណីមួយបែបធ្វើដោយយកពោតខ្ចីចំណាស់បន្តិចមកឈូសលាយខ្ទិះដូងនិងចម្អិនដោយចំហុយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពោតបារាំងនាម·[ពោត-បា-រ៉ាំង]ឈ្មោះដំណាំមានផ្លែបរិភោគជាបន្លែឬអន្លក់ ផ្លែរាងមូលទ្រវែងជ្រុងៗដូចននោងជ្រុង ទំហំប៉ុនម្រាមដៃ មានប្រភពពីតំបន់អាហ្វ្រ៊ិក ប្រទេសអេត្យូពី។ ខ្លះហៅ អូក្រា ឬ ដៃនាង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពោធិ[ពោ-ធិ]ការត្រាស់ដឹងលោកកុត្តរធម៌, ប្រាជ្ញាដែលព្រះសព្វញ្ញុពុទ្ធទ្រង់បានត្រាស់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពោធិបក្ខិយធម៌នាម·[ពោ-ធិ-ប៉័ក-ខិ-យ៉ៈ-ធ័រ]ធម៌ (៣៧យ៉ាង) ជាពួកនៃប្រាជ្ញាសម្រាប់ត្រាស់ដឹង (ព.ពុ.)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពោធិវ័ង្សនាម·[ពោ-ធិ-វ័ង]ឋានន្តរទីរាជាគណៈសម្រាប់ឯកថ្នាក់ខ្ពស់ក្នុងកម្ពុជប្រទេស សម្រាប់បព្វជិតជាមហាថេររូបណាមួយ អ្នកចេះចាំធម៌វិន័យស្ទាត់ប្រាកដ ដែលព្រះករុណាជាម្ចាស់ជីវិត ទ្រង់ព្រះមេត្តាប្រោសតាំង : ព្រះពោធិវ័ង្ស; ជួនកាលឡើងសមណស័ក្ដិដល់ទីសម្ដេចក៏មាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពោធិសត្វនាម·[ពោ-ធិ-ស័ត]អ្នកដែលមានចិត្តឬមានសេចក្ដីប្រាថ្នាជាប់នៅក្នុងពោធិ គឺអ្នកដែលកំពុងខំប្រឹងបំពេញបារមី បម្រុងនឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ; បើទុកជាភ្លាត់ជាតិទៅកើតជាតិរច្ឆាន ក៏គង់នៅហៅថា ពោធិសត្វ ដែរ ព្រោះមានបំណងនោះជាប់នៅមិនបាត់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពោធិសម្ភារ[ពោ-ធិ-សំ-ភា]ការសាងសន្សំឱ្យបានសម្រេចពោធិ គឺការកសាងបម្រុងឱ្យបានត្រាស់ជាព្រះពុទ្ធ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពោធិ៍នាម·[ពោ]ឈើដែលព្រះមហាសត្វគង់អាស្រ័យក្នុងម្លប់ ទ្រង់ក៏បានត្រាស់ជាព្រះពុទ្ធ។ ឈើដែលហៅថា ពោធិ៍ៗ សព្វថ្ងៃនេះ តាមឈ្មោះដើមហៅថា អស្សត្ថ ឬ អស្សត្ថព្រឹក្ស តែដោយហេតុដែលព្រះសក្យមុនីគោតមទ្រង់បានត្រាស់ជាព្រះពុទ្ធក្នុងម្លប់នោះ ក៏ក្លាយឈ្មោះថា ពោធិ៍ ឬ ពោធិទ្រុម, ពោធិព្រឹក្ស រៀងមក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក