វចនានុក្រមពោធិ៍បាយនាម·[ពោ-បាយ]អស្សត្ថព្រឹក្ស។ ខ្មែរច្រើនហៅពោធិ៍មួយប្រភេទស្លឹកតូចៗថា ពោធិ៍បាយ; ពោធិ៍ដែលមានស្លឹកធំៗច្រើនហៅថា ពោធិ៍ធំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពោធិ៍សាត់នាម·[ពោ-សាត់]ឈ្មោះខេត្តមួយក្នុងកម្ពុជរដ្ឋ, នៅជាខាងកើតខេត្តបាត់ដំបង។ តាមពាក្យបរម្បរាពីព្រេងនាយតំណាលថា មានដើមពោធិ៍តូចមួយ រសាត់ច្រាសទឹកមកជាអស្ចារ្យប្លែក, គេបានស្រង់យកទៅដាំនៅទីមួយ, ដោយហេតុនេះ ទើបឱ្យឈ្មោះភូមិប្រទេសនុះថា ពោធិ៍រសាត់ ព្រោះពាក្យថា រសាត់និងសាត់ នេះជាពាក្យតែមួយប្រើជួសគ្នាបាន។ លុះចំណេរកាលយូរអង្វែងមក ក្លាយជា ពោធិ៍សាត់; សព្វថ្ងៃនេះ តាំងជាទីរួមខេត្តហៅថា ខេត្តពោធិ៍សាត់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពោននាម·[ពោន]ឈ្មោះឈើមួយប្រភេទពួកម្កាក់ ផ្លែសណ្ឋានស្រដៀងនឹងម្កាក់ដែរ តែស្លឹកធំៗជាង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពោនស្វានាម·[ពោន-ស្វា]ឈ្មោះឈើមួយប្រភេទ ស្លឹកសណ្ឋានស្រដៀងនឹងស្ដៅ ប្រើជាចំណីគោ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពោបកិរិយាសព្ទ·[ពោប]ទ្រាលទ្រោបឬទ្រាបពីលើ; ឡើងដោយឱបផ្ទាល់ពោះ ផ្ទាល់ទ្រូង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពោល្យំនាម·[ពោ-ល្យំ]ឈ្មោះឈើដំណាំដើមតូចៗ ស្លឹកឆែកៗជាសំណុំក្រញុលៗក្លិនប្រហើរ ប្រើជាគ្រឿងអប់; មានពីរយ៉ាងគឺ ពោល្យំស្លឹកល្អិត, ពោល្យំស្លឹកធំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពោះនាម·[ពោះ](វេជ្ជ.) ផ្នែកនៃដងខ្លួនស្ថិតនៅចន្លោះទ្រូងនិងឆ្អឹងត្រគាកដែលក្នុងនោះមានប្រព័ន្ធរំលាយអាហារ ប្រព័ន្ធទឹកមូត្រ និងសរីរាង្គដទៃទៀត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពោះបាក់គុណនាម·[ពោះ-បាក់]ដែលមានពោះផតស្វិតព្រោះស្គមឬព្រោះអត់អាហាររយៈពេលយូរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពោះភ្លាញនាម·[ពោះ-ភ្លាញ]ឈ្មោះរោគពិសមួយប្រភេទ កើតនៅចុងម្រាមដៃ ពង់ដោរហើមទ្រមីង, បើធ្លាយខ្ទុះហើយ បែករីកស្ទាញ ធ្វើទុក្ខឈឺចាប់ពើតខ្លាំង; រោគនេះ កាលបើទើបកើតភ្លាមៗ គេច្រើនយកល័ខស្រម៉ដុសឱ្យខាប់ហើយជ្រលក់សំឡីរុំ ដើម្បីឱ្យត្រជាក់ ស្វិតសះជា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពោះម៉ាយគុណនាម, នាម·[ពោះ-ម៉ាយ]បុរសដែលប្រពន្ធបាត់បង់ចោល (ស្លាប់ប្រពន្ធ) ឬលែងគ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក