វចនានុក្រមពោះវៀននាម·[ពោះ-វៀន]អាការៈក្នុងពោះមនុស្សឬសត្វចំពួកខ្លះ, មានសណ្ឋានជាឡត ជាប់តពីក្រពះនៅទ្វារឧច្ចារៈ; មានពីរប្រភេទគឺ ពោះវៀនតូច នៅត្រង់ប៉ែកខាងលើ, ពោះវៀនធំ នៅត្រង់ប៉ែកខាងក្រោម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពោះអំបែងនាម·[ពោះ-អំ-បែង]ឈ្មោះវល្លិមួយប្រភេទ ស្លឹកឆែកៗក្លិនហាងក្រពុល ផ្លែមានសំបកស្ដើងប៉ោងស្ដុល, កាលបើចាប់ច្របាច់ឬជាន់ បែកឮសូរផស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពៅដែកនាម·[ពៅ-ដែក]ចម្រឹងដែកខ្លីៗ បីឬបួនកំណាត់ ទោះរាយក្ដី ភ្ជាប់គល់នឹងកងដែករង្វង់មូលក្ដី ដែលសម្រាប់បោះប្រើការដាំស្ល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពំនួតនាម·[ពំ-នួត]ប្រដាប់ធ្វើដោយបន្ទះឫស្សីឬឈើដែលស្ងួតស្រឹង មានមេ, កូន, អាចម៍កន្លង់ សម្រាប់ពួតយកភ្លើង; បន្ទះខាងក្រោមបិទជមជ្រុងខាងលើជាទ្រនុងហៅថា មេពំនួត, បន្ទះខាងលើឆ្កៀលជាក្រហូងពីខាងក្នុងដើម្បីដាក់អាចម៍កន្លង់ មានហែបពីខាងក្រោម ហៅថា កូនពំនួត, មានបន្ទះមួយទៀតដាក់អបផ្ទប់ពីលើ សម្រាប់កាន់ផ្គួបគ្នាសង្កត់ពួត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពះ!ឧទានសព្ទ·[ពះ]ពាក្យស្រែកសន្ធាប់ដោយភ្ញាក់ ព្រោះបានពើបប្រទះខ្មាំងសត្រូវ, ចោរកំណាច ឬមនុស្សដែលមានទោសគេចពួន ឬពើបប្រទះសត្វសាហាវ; ពុំនោះស្រែកគំរាមឱ្យគេស្លុតស្លន់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក