វចនានុក្រមព័ត៌មាននាម·[ព័រ-ដ-មាន](តាមសំឡេងអក្សរថា ព័រ-តៈ-ម៉ាន) ប្រព្រឹត្តិការណ៍, ដំណឹងផ្សេងៗក្នុងបច្ចុប្បន្ន, បច្ចុប្បន្នកាល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព័ត៌មានកាលនាម·[ព័រ-ដ-មាន-កាល]កាលបច្ចុប្បន្នដែលកំពុងមានឬកំពុងប្រព្រឹត្តទៅ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព័ត៌មានវិទ្យានាម·[ព័រ-ដ-មាន-វិត-ទ្យា]វិទ្យាសាស្ត្រសិក្សាអំពីព័ត៌មាន។ ការសិក្សានៅទីនេះសំដៅលើបច្ចេកទេសប្រមូលផ្ដុំ រៀបចំ ដោះស្រាយ ទាក់ទងនឹងការកត់ត្រាតាមបែបឌីជីថល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព័ទ្ធកិរិយាសព្ទ·[ពាត់]ចង; ចងវ័ណ្ឌជុំវិញ, រុំជុំវិញ; ចោមជុំវិញ, ចោមស្ទាក់ជុំវិញមិនឱ្យមានផ្លូវចេញរួច :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព័ទ្ធធ្លុងនាម·[ពាត់-ធ្លុង]ឈ្មោះរោគមួយប្រភេទ បណ្ដាលឱ្យហើមពោះតឹងខ្លាំងឡើងៗមិនស្រកស្រុត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព័ន្ធកិរិយាសព្ទ·[ពាន់]ចង, ជាប់, ជំពាក់; ទាក់ឆ្វាក់ព័ទ្ធលើគ្នា, ឆ្វាក់ប្រទាក់ជាប់គ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព័ន្ធដាមនាម·[ពាន់-ដាម]ឈើមានសណ្ឋានជមសំប៉ែត សម្រាប់ខ្ទាស់អន្ទងញែកមុខមិនឱ្យព័ន្ធច្រឡំគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព័ន្ធមូលនាម·[ពាន់-មូល]ឈើមូលមួយគូសម្រាប់ដាក់ផ្អបក្ដាររមូរតម្បាញភ្ជាប់សរសៃអន្ទង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព័ន្ធស្នឹងគុណនាម·[ពាន់-ស្នឹង](ព.ប្រ.) ដែលមានអាការៈដូចជាខ្សែចំណងគោរុំព័ន្ធព័ទ្ធស្នឹង គឺដែលមានន័យចង្អៀតតឹងពិបាកដោះស្រាយពិបាកលៃលក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព័រនាម·[ព]មនុស្សចុងស្រុកមួយពួកកើតនៅក្នុងអាណាខេត្តកម្ពុជរដ្ឋមានភាសាសម្ដីផ្សេងពីខ្មែរ រាប់បញ្ចូលក្នុងពួកកួយ, រដែ, ស្ទៀង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព័រសឺឡែននាម·[ព័រ-សឺ-ឡែន]គ្រឿងប្រដាប់ប្រើប្រាស់មានចាននិងពែងជាដើម ធ្វើពីដីឥដ្ឋម្យ៉ាង មានព័ណ៌ស សាច់ម៉ដ្ឋជិតស្និទ្ធភ្លឺរលោង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក