វចនានុក្រមព័ស្ដុនាម·[ព័ស] (ជើង ត)លំនៅ, ទី, ទីកើត, ទីតាំង; ទ្រព្យ, របស់, អីវ៉ាន់; ហេតុ, មូលហេតុ; រឿងនិទាន; ចម្ការ ...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្កុលនាម·[ព្កុល]ឈ្មោះឈើមួយប្រភេទមានផ្កាល្អិតៗ មានព័ណ៌លឿង មានក្លិនក្រអូបឈ្ងុយឆ្ងាញ់ ទោះបីស្ងួតក្រៀមហើយក៏នៅតែក្រអូបដែរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្នងនាម·[ព្នង]មនុស្សពួកមួយ កើតនៅក្នុងព្រៃ, ស្លៀកប៉ឹងវ័ណ្ឌ, មានសណ្ដាប់ធ្នាប់ផ្សេងពីពួកមនុស្សអ្នកស្រុក; ក្នុងកម្ពុជរដ្ឋ មាននៅព្រៃជាប់នឹងខេត្តក្រចេះ, ខេត្តស្ទឹងត្រែង។ តាំងពីប្រទេសកម្ពុជាមានឋានៈជាប្រទេសឯករាជ្យអព្យាក្រឹត្យ ព្រះរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម បានបញ្ញត្តឱ្យលែងហៅ ព្នង ឱ្យហៅថា ខ្មែរលើ វិញ, ពួកខ្មែរលើក៏មានសភាពលូតលាស់ចម្រើនតាមលំដាប់មក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្និលនាម·[ព្និល]ឈ្មោះឈើពួកមួយសន្តានព្នៅ មានច្រើនបែបខ្លះមានផ្លែតូចៗ ខ្លះផ្លែធំៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្នៃគុណនាម·[ព្នៃ]ដែលទ្វេឡើង, ដែលចម្រើនឡើង, ដែលចម្រើនជាពីរគុណជាងពីមុន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្នៅនាម·[ព្នៅ]ឈ្មោះឈើពួកមួយ ស្លឹកហាងប្រហើរ, ត្រួយឬស្លឹកខ្ចីប្រើធ្វើជាអន្លក់ឬរបោយបាន (បរិភោគទៅនាំឱ្យផាយខ្យល់ស្រួលខ្លួន), ផ្លែមានជ័រស្អិតនៅរុំគ្រាប់ កាលនៅខ្ចីមានរសហាងលុះដល់ទុំឡើងសម្បុរលឿងមានក្លិនក្រអូបឈ្ងុយ មានសាច់ម៉ដ្ឋ, ប្រើជាចំណីឬជាថ្នាំកែរោគប្រដិតជាដើម; ព្នៅមានច្រើនប្រភេទផ្សេងៗគ្នាមាន ព្នៅពងមាន់, ព្នៅសណ្ដាយ ជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្យញ្ជនៈនាម·[ព្យ័ញ-ជៈ-នៈ](ភាសា.) សូរដែលបន្លឺឡើងដោយមានទំនប់តិច ឬច្រើនអាស្រ័យទៅតាមរង្វះខ្យល់ដែលចេញពីសួត។ សូរព្យញ្ជនៈមិនអាចបន្លឺបានច្បាស់ទេ បើសិនជាគ្មានសូរស្រៈនៅអាស្រ័យជាមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្យតិហារនាម·[ព្យៈ-តិ-ហា]ការឈ្លោះប្រកែកប្រជែកតតប ឬការវាយដំច្រំធាក់, ដាល់, តប់, ទះ, ទាត់គ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្យត្តបុគ្គលនាម·[ព្យ័ត-តៈ-បុក-គល់]បុគ្គលឈ្លាស, មនុស្សឈ្លាសវៃ; អ្នកប្រាជ្ញសម្ដី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្យត្តភាពនាម·[ព្យ័ត-តៈ-ភាប]ភាវៈឈ្លាស, ភាពជាអ្នកឈ្លាស, ដំណើរឈ្លាសវៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក