វចនានុក្រមព្រៃនាម·[ព្រៃ]ប្រទេស ឬទីដីដែលមានរុក្ខជាតិ, លតាជាតិ, តិណជាតិ ដុះដេរដាស ទ្រុបទ្រុល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រៃងារនាម·[ព្រៃ-ងា]ជនជាតិវេស្សៈឬវៃស្យៈ (ក្នុងកម្ពុជប្រទេសមានតែក្នុងរជ្ជកាលអំពីដើម)។ (ព.ផ្ទ.) អ្នកងារ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រៃជ្រុះស្លឹកនាម·[ព្រៃ-ជ្រុះ-ស្លឹក]ព្រៃដែលជ្រុះស្លឹកតាមរដូវ ហើយដុះនៅតំបន់អាកាសធាតុត្រូពិកឬតំបន់អាកាសធាតុត្រជាក់បង្គួរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រៃដងស្ទឹងនាម·[ព្រៃ-ដង-ស្ទឹង]ប្រភេទព្រៃដែលដុះតាមបណ្ដោយដងស្ទឹងផ្លូវទឹកដូចជា ទន្លេ ស្ទឹងជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រៃដុះឡើងវិញនាម·[ព្រៃ-ដុះ-ឡើង-វិញ]ព្រៃថ្មីដែលដុះលូតលាស់ឡើង ក្រោយពីព្រៃដើមត្រូវបានកាប់ដោយមនុស្សនិង/ឬបំផ្លាញដោយភ្លើងឆេះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រៃត្រូពិកនាម·[ព្រៃ-ត្រូ-ពិក]ប្រភេទព្រៃដែលសម្បូរដោយដើមឈើចម្រុះ និងមានស្លឹកពណ៌បៃតង នៅតំបន់ដែលមានសីតុណ្ហភាពខ្ពស់និងមានកម្ពស់ទឹកភ្លៀងប្រចាំឆ្នាំខ្ពស់ ពោលគឺនៅតំបន់ដែលមានអាកាសធាតុត្រូពិក និងអេក្វាទ័រ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រៃនគរនាម·[ព្រៃ-ន-គ]ឈ្មោះក្រុងជាទីប្រជុំកិច្ចការនៃរដ្ឋការធំនៅក្នុងដែនកម្ពុជាក្រោម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រៃបៃតងជានិច្ចនាម·[ព្រៃ-បៃ-តង-ជា-និច]ប្រភេទព្រៃដែលមានស្លឹកពណ៌បៃតងនៅគ្រប់រដូវ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រៃមូសុងនាម·[ព្រៃ-មូ-សុង]ប្រភេទព្រៃត្រូពិក និងប្រភេទព្រៃជ្រុះស្លឹក ដុះនៅតំបន់អាកាសធាតុមូសុង (មានខ្យល់មូសុងវស្សា និងខ្យល់មូសុងប្រាំង) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រៃមេឌីទែរ៉ាណេនាម·[ព្រៃ-មេ-ឌី-ទែ-រ៉ា-ណេ]ប្រភេទព្រៃបៃតងជានិច្ច មានពពួកដើមសែន អូលីវ និងឈើផ្សេងៗទៀតនៃអម្បូរស្រល់ ដែលមានដុះនៅអាងមេឌីទែរ៉ាណេ (ទ្វីបអឺរ៉ុប) ភូមិភាគជ្រោយ ភាគខាងត្បូងនៃទ្វីបអាព្រិច និងភាគនិរតីនៃប្រទេសអូស្ត្រាលី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រៃម៉ាគីនាម·[ព្រៃ-ម៉ា-គី](ភូមិ.) ប្រភេទព្រៃឈើតូចៗស៊ុបទ្រុបកើតចេញពីព្រៃនៅអាងមេឌីទែរ៉ាណេដែលរេចរឹលដោយសារការកាប់ឆ្ការនឹងភ្លើងឆេះហើយដុះនៅលើដីស៊ីលីសដូចជា ព្រៃនៅភាគខាងត្បូងប្រទេសបារាំងជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រៃរងទឹកភ្លៀងនាម·[ព្រៃ-រង-ទឹក-ភ្លៀង]ព្រៃដុះនៅតំបន់ត្រូពិក ដែលជាតំបន់មានភ្លៀងនិងសំណើមខ្ពស់ជាប្រចាំ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រៃរនាមនាម·[ព្រៃ-រ-នាម]ប្រភេទព្រៃដែលដុះក្នុងទំនាបបឹង ឬកន្លែងដែលមានទឹកលិចតាមរដូវកាល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រៃរបោះនាម·[ព្រៃ-រ-បោះ]ប្រភេទព្រៃដុះរង្វើលៗ ដាច់ៗពីគ្នា ឬដុះដោយដុំៗ ដែលជាព្រៃធម្មជាតិ ឬជាព្រៃដែលនៅសេសសល់ពីការកាប់ឆ្ការដើម្បីតាំងទីលំនៅនិងដាំដំណាំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក