វចនានុក្រមពន្លះ[ពន់-លះ]អារលះកាត់ឱ្យដាច់ចេញដោយឡែកពីគ្នា គឺអារលះស្បែកចេញពីសាច់ ឬយកសាច់ចេញពីឆ្អឹង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពាក់កិរិយាសព្ទ·[ព-ពាក់]ពាក់តម្រួតលើគ្នា; ច្រើននិយាយផ្សំជាមួយនឹងពាក្យ ពព័ន្ធ ឬ ប្រព័ន្ធ, និងពាក្យ ពពូន ឬ ប្រពូន ថា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពាយនាម·[ព-ពាយ]ឈ្មោះនំមួយប្រភេទមានរាងចំណិតខែធ្វើពីម្សៅអង្ករ មានស្នូលធ្វើពីសណ្ដែកបាយ ចម្អិនដោយចំហុយ រួចស្បាត់ដូងកោស ហើយរោយស្ករស ល្ង ពីលើ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពាយនាយកិរិយាសព្ទ·[ព-ពាយ-នាយ]ស្រែកអំពាវនាវលក់ទំនិញ គឺស្រែកបន្លឺពាក្យហៅឱ្យគេទិញទំនិញ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពារនាម·[ព-ពា]អាការៈសម្បើមរបស់ពស់ ដែលប្រឹងដំឡើងកឱ្យរីកធំជាងប្រក្រតី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពារនាគរាជនាម·[ព-ពា-នា-គៈ-រាច]ឈ្មោះផ្សិតពុលមួយប្រភេទ មានទ្រង់សណ្ឋានស្រដៀងនឹងពពារពស់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពាលគុណនាម·[ព-ពាល]ដែលមានសម្បុរសឆ្លក ឆ្លូកលាយចូលជាមួយនឹងសម្បុរឯទៀត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពាលខែនាម·[ព-ពាល-ខែ]ឈ្មោះឈើធំមួយប្រភេទ ស្លឹកជមស្រួច មែកជារួតៗ ជាន់ៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពិលនាម·[ព-ពិល]ប្រដាប់ធ្វើដោយលោហជាតិ មានសណ្ឋានស្រដៀងនឹងស្លឹកពោធិ៍សម្រាប់បិទទៀនអុជកាន់ហុចបន្តគ្នាបង្វិលបក់ផ្សែងចូលជុំវិញមនុស្សឬរបស់អ្វី ដើម្បីឱ្យកើតស្រីសួស្ដី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពីមបរិវារសព្ទ·[ព-ពីម]ពាក្យបរិវាររបស់ពាក្យ ពពើម ថា ពពីមពពើម គឺពើមៗ វីមវាមរឿយៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពឹកនាម·[ព-ពឹក]អាចម៍ភ្នែក គឺមន្ទិលដែលចេញមកកកខាប់នៅប្រឡង់ភ្នែក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពឹកឆ្កែនាម·[ព-ពឹក-ឆ្កែ]ឈ្មោះសត្វល្អិតមួយប្រភេទ កើតនៅក្នុងទឹកត្រពាំងជាដើម មានរូបសណ្ឋានស្រដៀងនឹងពពឹកភ្នែកឆ្កែ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពុរគុណនាម·[ព-ពុល]ដែលពុរខ្លាំង គឺដែលពុរដោយបែក ឬដោយជោរខ្លាំង, ដោយហើមខ្លាំង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក