វចនានុក្រមពពុះនាម·[ព-ពុះ]កម្សួលឬព្រួចទឹកដែលប៉ោងឡើងដោយកម្លាំងប៉ះ, ទង្គិច, ខ្ពុរឡើង ឬដោយកម្លាំងដែលពុះខ្ជោលឡើង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពុះទឹកនាម·[ព-ពុះ-ទឹក]ពពុះដែលកើតក្នុងសមុទ្រ កកខះសាច់ជ្រោកស្វិតទន់ល្មួតជក់លេបទឹក សម្រាប់ប្រើជាការលុបលាងមុខជាដើម (អ្នកខ្លះហៅ ផ្សិតសមុទ្រ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពុះសណ្ដែកនាម·[ព-ពុះ-សន់-ដែក]គ្រឿងអាហារមួយបែបដែលផលិតចេញពីការស្ងោររម្ងាស់ទឹកសណ្ដែកសៀង។ គេអាចយកពពុះ សណ្ដែកទៅផ្សំធ្វើជាមុខម្ហូប បានច្រើនមុខតាមតម្រូវការ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពូបរិវារសព្ទ·[ព-ពូ]ពាក្យជាបរិវារសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ប៉ប៉ាច់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពូលនាម·[ព-ពូល]ឈ្មោះសត្វស្លាបមួយប្រភេទ រូបស្រដៀងនឹងព្រាប តែតូចជាងបន្តិច សម្បុរបៃតងប្រផេះ មានផ្លែឈើជាចំណី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពូលថ្មនាម·[ព-ពូល-ថ្ម]ឈ្មោះឈើមួយប្រភេទ ស្លឹករាងជមស្រួចទ្រវែងសាច់រឹងស្និទ្ធ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពូលទឹកនាម·[ព-ពូល-ទឹក]ឈ្មោះឈើមួយប្រភេទ បែបភាពស្រដៀងនឹងពពូលថ្ម ស្ទើរចាប់ច្រឡំ តែមានស្លឹកធំទ្រើសជាង ច្រើនដុះនៅទីទំនាប។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពួកនាម·[ព-ពួក]ពួក, បន, ហ្វូង, ប្រជុំដោយមានចំនួនច្រើន ដោយឡែកៗ ទីទៃៗពីគ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពេចនាម·[ព-ពេច]ឈ្មោះសត្វស្លាបមាត្រតូចមួយប្រភេទ ពួកចាប មានសម្ដីច្រើន និយាយចេចចាចៗមិនសូវស្រាក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពេចចង្វានាម·[ព-ពេច-ចង់-វ៉ា]ឈ្មោះឈើតូចមួយប្រភេទ ស្លឹកតូចស្រួចទ្រវែង ផ្កាសម្បុរ- សក្លិនក្រអូប គេច្រើនគាស់មកដាំនឹងផើងប្រើជាគ្រឿងតាំង។ អ្នកស្រុកខ្លះហៅត្រឹមតែ ពេចចង្វា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពេនកិរិយាសព្ទ, គុណកិរិយា·[ព-ពេន]ពេនពាក់លើគ្នា; ដែលពេនលើគ្នា ឬពេនចុះពេនឡើង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពេលនាម·[ព-ពេល]ឈ្មោះឈើមួយប្រភេទ ស្លឹកស្រដៀងនឹងផ្ចឹក សំបកក្រាស់មានរសចត់ គេប្រើដាក់ក្នុងទឹកត្នោតមិនឱ្យជូរ ឬប្រើស៊ីជាមួយនឹងម្លូជាជំនួសស្លាក៏បាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពែភ្នែកនាម·[ព-ពែ-ភ្នែក]ឈ្មោះរោគមួយប្រភេទ កើតនៅរឹមត្របកភ្នែក ដោរ-កជាខ្ទុះ ស្រដៀងនឹងមុនដំបូក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក