វចនានុក្រមមនុញ្ញគុណនាម·[មៈ-នុញ] ឬ [មៈ-នុញ-ញៈ]ដែលជាទីគាប់ចិត្ត, គាប់អធ្យាស្រ័យ, ល្អ, ប្រពៃ ...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមនុស្សនាម·[មៈ-នុស]ជនអ្នកដឹងការខុសត្រូវ, សត្វវិសេសមួយប្រភេទជាពូជវង្សនៃមនុ, នរៈ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមនុស្សយន្ត[មៈ-នុស-យន់]មនុស្សសិប្បនិម្មិតដែលអ្នកវិទ្យាសាស្ត្របំពាក់គ្រឿងយន្តនិងបច្ចេកវិទ្យាអេឡិចត្រូនិកដោយមានបញ្ចូលកម្មវិធីផ្សេងៗទៅតាមតម្រូវការ ដើម្បីធ្វើការជំនួសកម្លាំងមនុស្ស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមនោគមវិជ្ជានាម·[មៈ-នោ-គំ-វិច-ជា]បណ្ដុំគំនិត ជំនឿ និងលទ្ធិសម្រាប់សម័យកាលមួយ សង្គមមួយ ឬវណ្ណៈមួយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមនោនិយមនាម·[មៈ-នោ-និ-យំ]លទ្ធិមួយដែលអះអាងថា តថភាពជាមូលដ្ឋានរួមឬទាក់ទងនឹងគំនិត ឬទស្សនៈ ហើយថា រូបធាតុគឺគ្រាន់តែជាផលិតផលនៃកិច្ចការរបស់គំនិតប៉ុណ្ណោះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមនោរូបារម្មណ៍នាម·[មៈ-នោ-រូ-បា-រ៉ម់]រូបារម្មណ៍សិល្បៈក្នុងអត្ថបទកំណាព្យ អត្ថបទពាក្យរាយ ដែលកើតឡើងតាមរយៈពាក្យពេចន៍ ឃ្លាប្រយោគ ធ្វើឱ្យប្រធានអារម្មណ៍រំភើបញាប់ញ័រ ដែលកើតឡើយដោយសញ្ញាញាណ ការពិចារណា ការត្រិះរិះ ការសង្វេគ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមនោសម្ផស្សនាម·[មៈ-នោ-សំ-ផស់]ការប៉ះពាល់រវាងចិត្តនិងធម្មារម្មណ៍ គឺការប៉ះប្រសព្វចួបគ្នា រវាងចិត្តនិងធម្មារម្មណ៍ ទើបកើតសេចក្ដីដឹងឡើង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមនោសារនាម·[មៈ-នោ-សា]នាមឥសីម្នាក់ជាផៅពង្សនៃព្រះបាទមនុ, ជាអ្នកបង្កើតគម្ពីរឬច្បាប់ធម្មសាស្ត្រមុនដំបូងបំផុតក្នុងខាងដើមនៃភទ្រកល្ប មានជាប់ដរាបមកដល់សព្វថ្ងៃនេះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមនោសិលានាម·[មៈ-នោ-សិ-ឡា]ឈ្មោះថ្មមានសាច់ទន់ផុយប្រើបុកឬដុសយកផង់ប្រកបការបានច្រើនយ៉ាង (ខ្មែរច្រើនហៅក្លាយថា ម្នាងសិលា)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមន្តនាម·[មន់]ពាក្យដែលចងក្រងជារបៀបសម្រាប់សូត្រសែកស្ដោះផ្លុំ, អាគម; វេទ; ពាក្យស័ក្ដិសិទ្ធសម្រាប់សូត្រប្រសិទ្ធីឱ្យកើតសុខសួស្ដី ...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក