វចនានុក្រមរដ្ឋការនាម·[រ័ត-ឋៈ-កា]ការងារឬកិច្ចការដែលត្រូវធ្វើសម្រាប់បម្រើរដ្ឋឬប្រទេសជាតិ។ គេប្រើពាក្យនេះប្រើសម្រាប់ប្រទេសដែលគ្មានព្រះមហាក្សត្រគ្រងរាជ្យ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរដ្ឋចំណុះនាម·[រ័ត-ចំ-ណុះ]រដ្ឋដែលមិនអាចប្រើអំណាចពេញលេញទៅលើកិច្ចការបរទេសនិងយោធាបាន តែអាចទទួលបានពីរដ្ឋត្រួតត្រាមហាអំណាចអាណានិគម ឬមហាអំណាចអាណាព្យាបាលនូវស្វ័យភាពផ្ទៃក្នុងមួយចំនួន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរដ្ឋធម្មនុញ្ញនាម·[រ័ត-ឋៈ-ធ័ម-មៈ-នុញ]ច្បាប់បញ្ញត្តសម្រាប់ប្រទេសនីមួយៗ, ច្បាប់ទុកជាគោលចារឹកក្នុងការគ្រប់គ្រងរដ្ឋនីមួយៗ ដែលសភាបានបញ្ញត្តតែងតាំងឡើង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរដ្ឋធានីនាម·[រ័ត-ធា-នី]ទីក្រុងធំរបស់ប្រទេសនីមួយៗ ជាទីតាំងនៃរដ្ឋាភិបាលឬជាទីនៅនៃប្រមុខរបស់ប្រទេស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរដ្ឋនាយកនាម·[រ័ត-នា-យក់]អ្នកត្រួតត្រាដែន, អ្នកគ្រប់គ្រងរក្សាប្រទេស (តំណាងក្សត្រិយ៍ទ្រង់រាជ្យ) ; ព្រះរាជា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរដ្ឋបាលនាម·[រ័ត-ឋៈ-បាល]អ្នករក្សាដែនឬប្រទេស; ក្រសួងរាជការកាន់កាប់កិច្ចការក្នុងប្រទេស ជាគូគ្នានឹងតុលាការ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរដ្ឋបុរសនាម·[រ័ត-ឋៈ-បុ-រ៉ស់]បុរសអ្នកទំនុកបម្រុងប្រទេស, បុរសអ្នកមានចំណេះចេះរក្សាប្រទេស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរដ្ឋប្បវេណីនាម·[រ័ត-ឋ័ប-ប៉ៈ-វេ-នី]បវេណីសម្រាប់ដែន; ឈ្មោះច្បាប់បញ្ញត្តអំពីដំណើរកិច្ចការនិងសណ្ដាប់ធ្នាប់របៀបរបបផ្សេងៗតាមបវេណីរបស់ប្រជាជនក្នុងប្រទេសដែលនៅក្នុងឱវាទនៃរាជបញ្ញត្តិ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរដ្ឋប្រជាជាតិនាម·[រ័ត-ប្រ-ជា-ជាត]ទម្រង់មួយនៃអង្គការនយោបាយ ដែលនៅក្នុងនោះសហគមន៍មនុស្សដែលមានប្រវត្តិសាស្ត្រ ប្រពៃណី ភាសា និងពូជសាសន៍ដូចគ្នា រស់នៅក្រោមរដ្ឋាភិបាលមួយ ពោលគឺការត្រួតគ្នារវាងរដ្ឋដែលជាអង្គការនយោបាយនិងប្រជាជាតិដែលផ្ដោតលើអត្តសញ្ញាណនៃសហគមន៍មនុស្ស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរដ្ឋប្រសាន្តិភាពនាម·[រ័ត-ប្រ-សាន-តិ-ភាប]ការស្ងប់ដែលមានក្នុងដែន, សេចក្ដីសុខសាន្តរបស់ប្រជាជន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរដ្ឋប្រសាសនន័យនាម·[រ័ត-ប្រ-សា-សៈ-នៈ-នៃ]ការដឹកនាំឬឧបាយណែនាំឱ្យប្រជាជនស្ថិតនៅក្នុងអំណាចច្បាប់; វិជ្ជាឬបែបបទជាគោលចារឹកសម្រាប់គ្រប់គ្រងប្រទេស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរដ្ឋប្រសាសនោបាយនាម·[រ័ត-ប្រ-សា-សៈ-ណោ-បាយ](ម.ព. រដ្ឋប្រសាសនន័យ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរដ្ឋប្រសាសន៍នាម·[រ័ត-ប្រ-សាស]ការប្រិតប្រៀនប្រជាជនឱ្យស្ថិតនៅក្នុងអំណាចច្បាប់, ការគ្រប់គ្រងប្រទេស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរដ្ឋប្រហារនាម·[រ័ត-ប្រ-ហា]ការចាប់ចងរំលំអ្នកគ្រប់គ្រងរដ្ឋដែលខ្លួនមិនពេញចិត្ត ដើម្បីកាន់កាប់អំណាចខ្លួនឯង, អំពើរបស់អ្នកកាន់កាប់អំណាចដែលទម្លាយបង់ចោលនូវរបបគ្រប់គ្រងរដ្ឋ ដើម្បីឡើងកាន់កាប់អំណាចខ្លួនឯងវិញ ដោយខ្លួនមិនពេញចិត្តចំពោះរបៀបគ្រប់គ្រងពីមុន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរដ្ឋប្រហារយោធានាម·[រ័ត-ប្រ-ហា-យោ-ធា]ការបះបោរផ្ដួលរំលំរដ្ឋាភិបាលដោយប្រើកម្លាំងយោធាដើម្បីដណ្ដើមអំណាចគ្រប់គ្រងប្រទេស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរដ្ឋពហុជាតិនាម·[រ័ត-ពៈ-ហ៊ុ-ជាត]រដ្ឋអធិបតេយ្យមួយ ដែលមានប្រជាជាតិពីរឬច្រើននៅក្នុងនោះ ខុសពីរដ្ឋប្រជាជាតិដែលមានតែប្រជាជាតិមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក