វចនានុក្រមវិទ្ទស[វិត-ទស់]ឈ្លាស; ប៉ិន; ខ្ជាប់ខ្ជួន, ដែលមានព្យាយាមខ្ជាប់ខ្ជួន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវិទ្ទេសីនាម·[វិត-ទេ-សី]អ្នកមានសេចក្ដីស្អប់; បច្ចាមិត្ត, សត្រូវ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវិទ្ធង្សនានាម·[វិត-ធង់-សៈ-ណា]ការកម្ចាត់, ការកម្ចាត់បង់, ការកំចោករោក, ការរម្លំរម្លាយ, ការបំផ្លិចបំផ្លាញ; អំពើបំបះបំបោរដើម្បីរំលំរំលើងរបបគ្រប់គ្រងរដ្ឋ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវិទ្ធង្សនាការនាម·[វិត-ធង់-សៈ-ណា-កា]អាការៈកម្ចាត់បង់, អាការៈទម្លាយ, កំចោក, បំផ្លាញ; អាការៈរម្លំរម្លាយ, លិចលង់, ...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវិទ្យានាម·[វិត-ទ្យា](ម.ព. វិជ្ជា)។ ពាក្យ វិជ្ជា និង វិទ្យា ដែលផ្សំជាមួយនឹងសព្ទដទៃជាសមាសនាមទាំងប៉ុន្មាននេះ កវីងាយនឹងជ្រើសរើសតែងកាព្យបានតាមត្រូវការ, ដូចជាកាព្យថា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវិទ្យាល័យនាម·[វិត-ទ្យា-ឡៃ]ភូមិសិក្សាកម្រិតមធ្យមសិក្សាទុតិយភូមិ ចាប់ពីថ្នាក់ទី១០រហូតដល់ថ្នាក់ទី១២:មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវិទ្យាសាស្ត្រនាម·[វិត-ទ្យា-សាស]អ្វីៗដែលមានលក្ខណៈច្បាស់លាស់ប្រកបដោយក្បួនខ្នាត ទ្រឹស្ដីពិតប្រាកដ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវិទ្យាសាស្ត្រកំព្យូទ័រនាម·[វិត-ទ្យា-សាស-កុំ-ព្យូ-ទ័រ]វិទ្យាសាស្ត្រដែលសិក្សាអំពីការរៀបចំដំណើរការនិងការប្រើប្រាស់ហាដវែរ សុសវែរ និងការសរសេរកម្មវិធីកុំព្យូទ័រ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវិទ្យាសាស្ត្រធម្មជាតិនាម·[វិត-ទ្យា-សាស-ធ័ម-មៈ-ជាត]មុខវិជ្ជាដែលសិក្សាអំពីអ្វីៗទាក់ទងនឹងជីវិតនានាដែលរស់នៅលើភពផែនដី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវិទ្យាសាស្ត្រនយោបាយនាម·[វិត-ទ្យា-សាស-នៈ-យោ-បាយ]វិទ្យាសាស្ត្រសង្គមមួយបែបដែលសិក្សាជាប្រព័ន្ធអំពីជីវិតសង្គមនយោបាយនិងអំពីគ្រប់បាតុភូតនយោបាយទាំងអស់ដែលកើតមានឡើង ពោលគឺទំនាក់ទំនងរវាងស្ថាប័ននយោបាយនិងអង្គការនយោបាយ ដែលក្នុងនោះមានរដ្ឋាភិបាល គណបក្សនយោបាយ អង្គការសង្គមនានា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវិទ្យុនាម·[វិត-ទ្យុ]ក្លាយមកពីពាក្យ វិទ្យុត។ ពាក្យ វិទ្យុ នេះ ខ្មែរបង្កើតតម្រូវនឹងពាក្យបារាំងថា Radio។ ដូច្នេះពាក្យ វិទ្យុ ទៅជាបុព្វបទប្រាប់សេចក្ដីនៃការបញ្ចេញរស្មីឬកាំរស្មីអ៊ិក្ស (X), សម្រាប់ប្រើក្នុងពាក្យ ដែលទាក់ទងនឹងរលកអាកាសជាដើម និងសម្រាប់ប្រើជាអាទិសង្កេតនៃពាក្យថា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក