វចនានុក្រមវិសិដ្ឋកម្មនាម·[វិ-សិត-ឋៈ-កាំ]ការជំនួសសមាសភាគចាស់នៃប្រព័ន្ធ (ផលិតផល កម្មវិធី) ដោយសមាសភាគថ្មីបំផុត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវិសិដ្ឋរសនាម·[វិ-សិត-ឋៈ-រស់]តម្លៃដែលមាននៅក្នុងអត្ថបទអក្សរសិល្ប៍ដោយកវី អ្នកនិពន្ធ ចេះបង្ហាញនូវសកម្មភាពដ៏អស្ចារ្យរបស់តួអង្គក្នុងការបំពេញកិច្ចការអ្វីមួយ ដែលមនុស្សធម្មតានៅក្នុងសង្គមពុំអាចធ្វើដូចឡើយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវិសុណ្ឋាបនិកនាម·[វិ-សុន-ឋា-ប៉ៈ-និក]អ្នករក្សាវត្ថុដែលកំពុងមានវិវាទ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវិសុទ្ធគុណនាម·[វិ-សុត]បរិសុទ្ធ, ស្អាតវិសេស, ហ្មត់ហ្មង, ឥតមន្ទិល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវិសុវ័តនាម·[វិ-សុ-វ៉័ត]ពេលដែលថ្ងៃនិងយប់ស្មើគ្នា គឺពេលដែលព្រះអាទិត្យឆ្លងកាត់ខ្សែអេក្វាទ័របែងចែកពេលយប់និងថ្ងៃស្មើគ្នា កើតមានចំថ្ងៃទី២១ឬ២២ខែមីនា និងថ្ងៃទី២២ឬ២៣ខែកញ្ញា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវិសូចិកានាម·[វិ-សូ-ចិ-កា]រោគឈឺចាក់ដោត; អហិវាតរោគដែលបណ្ដាលឱ្យចុកសៀតឬឱ្យរមួលក្រពើផង (ហៅ វិសូចិការោគ ឬ វិសូចិកាពាធ ក៏បាន)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវិសេសគុណនាមនាម·[វិ-សេ-សៈ-គុ-ណៈ-នាម]គុណនាម ដែលមានលក្ខណៈឬបែបភាពប្លែកបន្តិចជាងប្រក្រតី, ដូចជា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវិសេសត្ថវាចកនាម·[វិ-សេ-ស័ត-ថៈ-វា-ចៈ-កៈ] ឬ [វិ-សេ-ស័ត-ថៈ-វា-ចក់]ពាក្យប្រាប់សេចក្ដីដោយឡែកផ្សេងអំពីសេចក្ដីមុន, ដូចជា ...តើ, ទេតើ, សោះតើ; គេនិយាយថា ...ម្ល៉េះតើ!, មិនមែន ...ទេតើ!, ដូច្នេះទេតើ!, ឯណោះសោះតើ! ...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវិសេសនសព្វនាមនាម·[វិ-សៈ-ណៈ-ស័ប-ពៈ-នាម]សព្វនាមដែលប្រើបានចំពោះតែជាវិសេសនៈរបស់នាមនាម, ដូចជា នេះ, នោះ, ឯណា, នុះ, នុ៎ះ, ឯណោះ ជាដើម។ ផ្ទះនេះធំជាងផ្ទះនុ៎ះ; នេះនិង នុ៎ះ ជាវិសេសនសព្វនាមរបស់ ផ្ទះ (ព.វ.)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវិសេសសព្ទនាម·[វិ-សេ-សៈ-ស័ប]ពាក្យដែលបង្ហាញពីគុណ អាការៈ លក្ខណៈរបស់សព្ទដទៃ, គុណសព្ទ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវិសេសានុមានគុណនាម·[វិ-សេ-សា-នុ-ម៉ាន]វិធីបង្ហាញពីដំណើរនៃការប្រើភស្ដុតាង ដើម្បីឈានទៅរកការសន្និដ្ឋានមួយដ៏ទូលំទូលាយ ដែលជាការពិចារណាឆ្ពោះទៅរកការពន្យល់មួយសមហេតុផលបំផុត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវិសោធននាម·[វិ-សោ-ធៈ-ណៈ]ការសម្អាត, ជម្រះ, រម្លីងសេចក្ដី; ការល្បងមើល, ការពិនិត្យឬសាកមើលឱ្យឃើញពិត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក