វចនានុក្រមសង្ឃការីនាម·[សង់-ឃៈ-កា-រ៉ី] ឬ [សង់-ខ្រី]អ្នកធ្វើការសង្ឃ; ខ្មែរហៅក្រុមអ្នករាជការក្នុងព្រះរាជវាំងមួយក្រុម មានមុខការខាងចាត់ការសង្ឃដែលទាក់ទងដោយកិច្ច មានព្រះរាជនិមន្តជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្ឃដកម្មនាម·[សង់-ឃៈ-ដៈ-កាំ]ការទង្គិចគ្នា ការប៉ះគ្នា ការប៉ះទង្គិចគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្ឃដីកានាម·[សង់-ឃៈ-ដី-កា] ឬ [សង់-ដី-កា]ដីការបស់សង្ឃ; ដីកា របស់ភិក្ខុដែលចេញជាផ្លូវរាជការ; សំបុត្រសម្រាប់សាមណេរក្នុងសម័យបច្ចុប្បន្ននេះកាន់ជាសម្គាល់ខ្លួន ទុកដូចជាសំបុត្រឆាយាសម្រាប់ភិក្ខុ (ប្រើតាមសម័យនិយមរបស់ប្រទេស)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្ឃនាយកនាម·[សង់-ឃៈ-នា-យក់]មហាថេរដែលជាអ្នកដឹកនាំសង្ឃ គឺព្រះថេរៈធំដែលជាអ្នកត្រួតត្រាលើសង្ឃទូទៅក្នុងរដ្ឋមួយៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្ឃរាជីនាម·[សង់-ឃៈ-រា-ជី]ការប្រេះឆារបស់សង្ឃ, ដំណើរមោះមៃរបស់សង្ឃ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្ឃសត្ថានាម·[ស័ង-ឃៈ-ស័ត-ថា]គ្រូរបស់សង្ឃ, ជាព្រះនាមសមណសក្ដិរបស់មន្ត្រីសង្ឃថ្នាក់កិត្តិយស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក