វចនានុក្រមសើកនាម·[សើក]ឫសឈើឬឫសឫស្សីនៅមាត់បឹងឬមាត់ស្ទឹងដែលដុះចុះទៅក្នុងទឹកចាក់ស្រេះយ៉ាងជិត ប៉ុន្តែស្ដើងប៉ើងរ៉ើងរ៉ើកៗ មានចន្លោះជាស្រទាប់ៗប្រហោងធ្លាក់ស្រោបចុះទៅក្រោម, ជាទីពួនសំងំនៃមច្ឆជាតិឬទីឃជាតិ គឺពស់ទឹកឬអន្ទង់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសើកប៉ប្លើកគុណនាម·[សើក-ប៉-ប្លើក]ដែលមានសណ្ឋានឬអាការៈស្រប៉េកស្រប៉ើកស្ដើងៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសើងមម៉ើងគុណកិរិយា·[សើង-ម-ម៉ើង]ដែលមិងមាំងដោយទើបភ្ញាក់ពីដេកកំពុងលក់ស៊ប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសើចកិរិយាសព្ទ·[សើច]ហើបបបូរមាត់លាន់សូរសព្ទតិចឬខ្លាំងចេញរន្ថាន់រអឹកទប់មិនឈ្នះ ព្រោះមានទំនងនាំឱ្យរីករាយរំជួលជ្រួលឃឹកៗឡើងដោយហសិតុប្បាទចិត្ត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសើននាម·[សើន]ឋានខ្ពស់ស្រឡះកដោយឥដ្ឋជាដើមសម្រាប់អុជភ្លើងបំភ្លឺជាគ្រឿងចំណាំជ្រុងជ្រោយទន្លេឬសមុទ្រ កុំឱ្យអ្នកដំណើរជើងទឹកវង្វេងផ្លូវក្នុងវេលាយប់ ឬសម្រាប់ឡើងថ្កោលមើលដំណើរចេញចូលនៃអ្នកនាំទំនិញរំលងគយ ឬក៏សម្រាប់ឡើងថ្កោលមើលដំណើរលបចូលមកនៃពួកបច្ចាមិត្ត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសើរើកិរិយាសព្ទ·[សើ-រើ]រើតាមស្នើតាមស្រទាប់ឱ្យឃើញជាក់ប្រាកដ, រើសេចក្ដីកំបាំងឱ្យឃើញជាក់ច្បាស់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសើរើនិយមនាម·[សើ-រើ-និ-យំ]គំនិតចង់ឱ្យមានការផ្លាស់ប្ដូរជំនឿនៅក្នុងប្រព័ន្ធនយោបាយឬសាសនាណាមួយ ជាពិសេសប្រព័ន្ធនយោបាយម៉ាក្សនិយម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសៀកនាម·[សៀក]សិល្បៈទស្សនីយភាពផ្នែករហស្សកម្ម កាយសម័្ពន្ធ ការសម្ដែងដោយសត្វជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក