វចនានុក្រមសៀគ្វីអគ្គិសនីនាម·[សៀ-គ្វី-អ័ក-គិ-សៈ-នី](រូប.) បង្គុំនៃគ្រឿងអគ្គិសនីដែលតភ្ជាប់គ្នាបង្កើតបានជាគន្លងឱ្យចរន្តអគ្គិសនីឆ្លងកាត់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសៀតផ្កានាម·[សៀត-ផ្កា]សរីរប្បទេសត្រង់បន្ទាប់ចុងភ្នែកទាំងពីរជាខាងមុខគុម្ពត្រចៀកមនុស្ស (ហៅ តើកៗ ក៏បាន ព្រោះត្រង់កន្លែងនោះមានខ្យល់ជីពចរលោតតើកៗជានិច្ច)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសៀននាម·[សៀន]ប្រដាប់ត្បាញដោយបន្ទោះផ្ដៅឬបន្ទោះឫស្សី ហើយខ្មុកម្រ័ក្សណ៍ជាដើម មានទ្រង់ទ្រាយជាផ្តិល សម្រាប់ប្រើការជាជំនួសផ្តិល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសៀនមមៀនគុណកិរិយា·[សៀន-ម-មៀន]ដែលអែបនៅត្រង់ទីកៀន ឬត្រង់ទីក្រវេចក្រវៀន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសៀមនាម·[សៀម]ឈ្មោះប្រទេសមួយមានព្រំប្រទល់ជាប់គ្នានឹងប្រទេសកម្ពុជា ភាគខាងលិចនិងភាគខាងជើង មួយចំហៀងខាងលិចឬខាងពាយ័ព្យ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសៀមប្រៀមនាម·[សៀម-ប្រៀម]ជ្រក់ផ្លែចេកជ្វាខ្ចី គឺផ្លែចេកជ្វាខ្ចីដែលគេចិតយកសំបកចេញហើយសាប់ឱ្យល្អិត តែមិនឱ្យដាច់ចេញពីគ្នា (ឱ្យនៅទាំងមូល) រួចត្រាំទឹកខ្មេះ ដាក់អំបិលខ្លះផង ឬសាប់មើមខ្ញីដាក់លាយខ្លះផងក៏បាន, ដាក់មើមខ្ទឹម សលាយខ្លះផងក៏បាន (បើចង់ប្រញាប់ ត្រូវប្រើលាយមើមខ្ទឹមប្រៃ), ដាក់ស្ករលាយខ្លះផងក៏បាន (បើជ្រក់ទុកយូរថ្ងៃ មិនបាច់ប្រើទឹកខ្មេះ ត្រូវប្រើតែអំបិល) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសៀមរាប[សៀម-រាប]ឈ្មោះខេត្តមួយក្នុងកម្ពុជរដ្ឋនៅក្នុងទិសភាគខាងជើងឆៀងខាងលិចក្រុងភ្នំពេញ; បុរាណស្ថានប្លែកៗមានច្រើនក្នុងខេត្តនេះជាងខេត្តឯទៀត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសៀរកិរិយាសព្ទ, គុណកិរិយា·[សៀ]ដើរតាមក្បែរទីប្របេះឬទីផុតមានក្បែរជញ្ជាំង, ក្បែរមាត់ព្រែកជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសៀវភៅនាម·[សៀវ-ភៅ]bookប្រជុំក្រដាសដែលដេរកាត់ស្រេចមានទំហំនិងកម្រាស់តាមការប្រកប មានក្របពីខាងក្រៅ, សម្រាប់ប្រើការសរសេរកត់ត្រាឬដែលសរសេរ, ដែលបោះពុម្ពហើយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសៀវភៅសិក្សាគោលនាម·[សៀវ-ភៅ-សិក-សា-គោល]សៀវភៅដែលជាគោលសម្រាប់ឱ្យសិស្សរៀននិងគ្រូយកមកបង្រៀន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសេកនាម·[សេក]បក្សីពួកមួយ សម្បុរបៃតង ចំពុះខ្លីខុប, មាន ៣ប្រភេទគឺ សេកសោម សេកមាឌធំ ចំពុះក្រហម; សេកយារ សេកមាឌប៉ុនសេកសោមតែចំពុះខ្មៅ; សេកអាត់ សេកមាឌតូច ចំពុះខ្មៅ (អ្នកស្រុកខ្លះហៅ សេកក្រិច, ខ្លះហៅសេកក្រិស "សេកតូច") ; សេកទាំង៣ប្រភេទនេះសុទ្ធតែស៊ីគ្រាប់ធញ្ញជាតិនិងផ្លែឈើ, គ្រាប់ឈើជាចំណី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសេកកិច្ចនាម·[សេ-កៈ-កិច]កិច្ចឬការប្រោះព្រំ, ការជជុះរលាស់; ការស្រោចទឹក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសេក្ខនាម·[សេក-ខៈ]អ្នកដែលនៅកំពុងសិក្សា, អ្នករៀន។ ខ្មែរបុរាណហៅក្មេងដែលនៅរៀនអក្សរក្នុងវត្តថា សេក្ខលោក ឬ កូនសេក្ខ (សិស្សលោក ឬកូនសិស្ស) ; ក្នុងសម័យឥឡូវក៏នៅមានប្រើខ្លះដែរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក