វចនា.
រកមើលដោយសេរី

រកមើលតាមអក្សរ.

ចាប់ផ្តើមពីអក្សរមួយ រួចបន្តដំណើរស្វែងយល់ពាក្យខ្មែរ។

អក្ខរក្រមខ្មែរ

ជ្រើសរើសអក្សរ

២៥២៨៥ ពាក្យសរុប
បែងចែកតាមប្រភេទ

រុករកពាក្យ

ចាប់ផ្តើមដោយអក្សរ ស · ៣៥៩៧ ពាក្យ

វចនានុក្រម

សេតបណ្ណ

នាម[សេ-តៈ-បាន់] ឬ [សែត-តៈ-បាន់]

ឈ្មោះឈើតូចមួយប្រភេទ ពួកដើមពុកឆ្មា, ស្លឹកមានសណ្ឋានស្រដៀងនឹងស្លឹកបំពេញរាជ្យ ប៉ុន្តែតូចជាងស្លឹកបំពេញរាជ្យ មានផ្កាល្អិតៗចេញពីចុងមែក ជាចង្កោមៗ, កាលណារីក ខាងចុងផ្កាមានឆែកជាបួន មានសម្បុរលឿង, ឥតក្លិន, មានស្លឹកខ្ចីៗសម្បុរស ចេញពីចុងចង្កោមផ្កា មាន ៣ឬ ៤សន្លឹក, គេមើលពីចម្ងាយឃើញស្លឹកខ្ចីៗនោះដូចជាផ្កាសុទ្ធសាធ, លុះចូលទៅជិត ទើបគេដឹងថាជាស្លឹកខ្ចី; ផ្លែតូចៗមូលៗស្រដៀងនឹងផ្លែឈើពុកឆ្មា ប៉ុន្តែទ្រវែងៗបន្តិច; ផ្កា, ផ្លែនិងស្លឹកខ្ចីសម្បុរស នោះមានតែក្នុងវស្សានរដូវត្រង់ខែស្រាពណ៍, ច្រើនមានដោយអន្លើៗ នៅខេត្តភាគទិសនិរតី :

មើលអត្ថន័យ
មុនទំព័រ ១១៦ នៃ ២០០បន្ទាប់