វចនានុក្រមសង្ឃសាមគ្គីនាម·[សង់-ឃៈ-សា-ម៉័ក-គី]សេចក្ដីព្រមព្រៀងឬស្រុះស្រួលរបស់សង្ឃ; សេចក្ដីព្រមព្រៀងរបស់ពួកក្រុម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្ឃានាម·[សង់-ឃា]ឈើតូចមួយប្រភេទ ពួកសង្ឃ័រ ស្លឹកនិងផ្លែទ្រើសៗជាងសង្ឃ័រ ផ្លែទុំមានរសជូរអែម បរិភោគបាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្ឃាដីនាម·[សង់-ឃា-ដី] ឬ [សង់-ឃ្ដី] (ជើង ដ)សំពត់ឃ្នាបឬសំពត់សម្រាប់ពាក់ពាត គឺសំពត់ដែលដេរគួបគ្នាជាពីរជាន់ឬបួនជាន់ មានផ្ទាំង ខ្ទង់ សង្កាត់ដូចគ្នានឹងឧត្តរាសង្គៈដែរ, ជាបរិក្ខាររបស់បព្វជិតពុទ្ធសាសនិក, សម្រាប់ប្រើឃ្លុំការពាររងា, សម្រាប់បត់ជាផ្នត់ពាក់ពាតលើឧត្តរាសង្គៈក្នុងកាលធ្វើសង្ឃកម្ម ឬបត់ប្រើជាកម្រាលសិងមួយដងមួយកាលក៏បាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្ឃាណត្តិនាម·[សង់-ឃា-ណ័ត]សេចក្ដីបង្គាប់ឬពាក្យផ្ដាំផ្ញើរបស់សង្ឃ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្ឃឹកនាម·[សង់-ឃឹក]ពាក្យប្រើក្លាយមកពី សង្ឃិក "ជារបស់សង្ឃ", ជាឈ្មោះប្រដាប់មួយប្រភេទ មានជើង៤, មានដង២, មានរនាប, មានជញ្ជាំងតឿជារបាំង សម្រាប់ដាក់គ្រឿងបរិក្ខារច្រើនមុខ បម្រុងនឹងប្រគេនភិក្ខុសង្ឃ ឬប្រគេនភិក្ខុតែមួយរូបក៏បាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្ឃឹមកិរិយាសព្ទ·[សង់-ឃឹម]នឹកផ្គងគំនិតទុកថាមុខជានឹងបានសម្រេចដូចបំណង, មានសេចក្ដីកក់ក្ដៅក្នុងចិត្តទុកជាមុន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្ឃឹមគណិតនាម·[សង់-ឃឹម-គៈ-និត]តម្លៃផលបូករបស់ផលគុណនៃតម្លៃអថេរចៃដន្យជាមួយនឹងតម្លៃប្រូបាប៊ីលីតេរបស់វា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្ឃុដ្ឋសព្ទនាម·[សង់-ឃុត-ឋៈ-ស័ប]សូរគឹកកង, សូរកងរំពង, សូរទ្រហឹងអឺងកង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្ឃ័រនាម·[សង់-ឃ័រ]ឈើតូចមួយប្រភេទ មានបន្លាខុបៗ ផ្លែតូចៗវេលាទុំ ឡើងសម្បុរក្រមៅ មានរសជូរអែម បរិភោគបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក