វចនានុក្រមសែបនាម·[សែប]មេ, ប្រធាន, នាយ; ខ្មែរប្រើសម្រាប់ហៅ មន្ត្រីនគរបាលឬមន្ត្រីយោធា(កាលពីជំនាន់មុន) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសែសយនាម·[សែ-សយ]ឈ្មោះនំចំហុយធ្វើពីម្សៅដំណើប ស្ករ ខ្ទិះដូង និងមានស្នូលល្ងឬសាច់ដូងខ្ចប់ស្លឹកចេកជារាងសាជីជ្រុងនិងក្លាស់ដោយកន្លាស់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសៃយ៉ឺននាម·[សៃ-យ៉ឺន]នេសាទុបករណ៍មួយប្រភេទ សណ្ឋានស្រដៀងនឹងទ្រុងប្រស់ត្រី តែមានរាងវែងដូចទ្រូ មានប្រឹសពុះរំហូតពីលើមកក្រោម សម្រាប់ដាក់បញ្ឈរក្នុងទឹកជ្រៅ ឱ្យពួកមច្ឆាចូល (អ្នកស្រុកខ្លះ ហៅ សាយ៉ឺន)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសោនាម·[សោ]ប្រដាប់ធ្វើដោយដែកឬស្ពាន់ មានមេមានកូនសម្រាប់ចាក់បិទត្រង់កន្លែងសម្រាប់បើកបិទ (មានទ្វារជាដើម) មិនឱ្យបើកបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសោកនាម·[សោក]ឈ្មោះឈើមួយប្រភេទ ស្លឹកខ្ចីសម្បុរសភាវ ផ្កាសម្បុរក្រហមប្រឿង ក្លិនស្រដៀងនឹងផ្កាអម្ពិល, ស្លឹកខ្ចីប្រើជាអន្លក់បាន, ផ្កាប្រើស្លម្ជូរឬជ្រក់បាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសោកនាដកម្មនាម·[សោក-នា-ដៈ-កាំ](អ.សិ.) ប្រភេទរឿងល្ខោនដែលបង្ហាញអំពីបញ្ហាទាក់ទងទៅនឹងគ្រោះកម្មវាសនា ទុក្ខសោក ទុក្ខវេទនា សេចក្ដីវិនាសអន្តរាយ ហើយតួឯកត្រូវស្លាប់នៅចុងបញ្ចប់នៃសាច់រឿងដែលធ្វើឱ្យអ្នកស្ដាប់ អ្នកទស្សនា ក្ដុកក្ដួល រំជួលចិត្ត អាណិតអាសូរ និងភ័យរន្ធត់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសោកនាដករនាម·[សោក-នា-ដៈ-ក]អ្នកនិពន្ធរឿងកម្សត់ ឬអ្នកសម្ដែងជាតួកម្សត់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក