វចនានុក្រមសំវាទវិធីនាម·[ស័ង-វ៉ាត-វិ-ធី](អ.សិ.) វិធីតែងនិពន្ធមួយបែប ដែលកវី អ្នកនិពន្ធប្រើដោយធ្វើឱ្យតួអង្គជជែកសន្ទនា ឆ្លងឆ្លើយគ្នាទៅវិញទៅមក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសំវិធានការនាម·[ស័ង-វិ-ធា-នៈ-កា]ការទំនុកបម្រុង ការចាត់ចែងទុក ការផ្ដល់នូវស្បៀង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសំសយត្ថវាចកនាម·[ស័ង-សៈ-យុ័ត-ថៈ-វា-ចៈ-កៈ] ឬ [ស័ង-សៈ-យុ័ត-ថៈ-វា-ចក់]ពាក្យប្រាប់សេចក្ដីសង្ស័យ, ប្រាប់សេចក្ដីឆ្ងល់ ឬ?, ដែរឬ?, អ្វី?, ដែរឬអ្វី?, ទេដឹង?, ទេដឹងឬ?, ...ជាសំសយត្ថវាចក (ព.វ.) ហៅ សំសយត្ថនិបាត ក៏បាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសំសារៈនាម·[ស័ង-សា-រ៉ៈ]ដូចគ្នានឹង សង្សារ (ម.ប្រ., ច្រ.ប្រ. សង្សារ ជាង)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសំសែនាម·[សំ-សែ]គ្រឿងសស្ត្រាមួយប្រភេទ មានមុខទាំងពីរខាង ចុងស្រួចរលែម ទ្រង់ទ្រាយផ្លែស្រដៀងនឹងលំពែង តែមានទ្រនុងចំកណ្ដាលទាំងពីរខាង ដងខ្លី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសំស្ក្រឹតនាម·[ស័ង-ស្ក្រិត] ឬ [ស័ង-សៈ-ក្រិត]ឈ្មោះភាសាដើមដំបូងបំផុតរបស់ពួកហិណ្ឌូ; លុះចំណេរកាលតៗមកដរាបដល់សម័យបច្ចុប្បន្ននេះ សំស្ក្រឹតក្លាយជាមតកភាសា (ភាសាស្លាប់) ព្រោះមិនមានជនជាតិណាមួយប្រើជាសម្ដីសម្រាប់ជាតិរបស់ខ្លួនដោយគ្រប់គ្រាន់ឡើយ (ប្រើខ្លះបន្តិចបន្តួច), គ្រាន់តែទុកជាមូលភាសាឬប្រើកត់ត្រាគម្ពីរក្បួនច្បាប់ប៉ុណ្ណោះ ដ្បិតភាសានេះមានរបៀបវេយ្យាករណ៍ទៀងទាត់ល្អណាស់។ ភាសាសំស្ក្រឹតទុកដូចជាមាតាឬបងបង្កើតនៃបាលីភាសា របៀបវេយ្យាករណ៍ភាសាបាលីប្រើអនុលោមតាមសំស្ក្រឹតស្ទើរតែទាំងអស់ (ខ្មែរសម័យពីដើមសរសេរជា សង្សក្រឹត ក៏មាន តែសម័យឥឡូវមិនប្រើ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក