វចនានុក្រមស្កឹមស្កៃគុណនាម·[ស្កឹម-ស្កៃ]ធំខ្ពស់សម្បើម; ធំធេងល្វឹងល្វើយ, ធំល្ហល្ហេវ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្កុនកិរិយាសព្ទ·[ស្កុន]ទើសទាក់, ទាស់ការ, ទាស់ដំណើរ, នាំឱ្យរអាក់រអួលឬឱ្យអាក់ខាន, ឱ្យខកខាន, ឱ្យថ្លោះការ, ឱ្យខូចការ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្កុយគុណកិរិយា·[ស្កុយ]ដូចគ្នានឹង ឆ្កុយ (ប្រើតាមទម្លាប់និយាយ តែច្រើនប្រើ ឆ្កុយ ជាង)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្កុលគុណនាម·[ស្កុល]ដែលមានសណ្ឋានឬបែបភាពសម្កុល ត្រសុស, ដែលត្រសុសខ្ពស់ឡើង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្កូវគុណនាម·[ស្កូវ]ដែលក្លាយពីខ្មៅទៅជា ស, ស (ចំពោះតែសក់, រោម, ពុកមាត់, ពុកចង្កា) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្កូវលលកគុណនាម·[ស្កូវ-ល-លក]ដែលមានសាច់ផ្អូកពព្រុស (ស្រដៀងនឹងសម្បុរក្បាលលលក) រកកល់ពុក (ឈើ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្កូឡាស្ទិកនិយមនាម·[ស្កូ-ឡា-ស្ទិក-និ-យំ](ទស្សនៈ.) ប្រព័ន្ធសិក្សាបែបប្រពៃណីខាងទស្សនវិជ្ជានិងទេវវិទ្យាមជ្ឈិមសម័យដែលផ្អែកលើអំណាចរបស់ សាំង អូគូស្តាំងនិងអ្នកដឹកនាំដទៃទៀតនៃសហគមន៍គ្រិស្តសាសនាដំបូង និង ផ្អែកលើស្នាដៃជាច្រើនរបស់អារីស្តូត ហើយទស្សនវិជ្ជានេះមានបំណងភ្ជាប់គម្លាតរវាងសាសនានិងហេតុផល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្កួយនាម·[ស្កួយ]ឈ្មោះដំណាំមួយប្រភេទ ដើមនិងស្លឹកស្រដៀងនឹងពោតតែតូចជាង, ចេញផ្លែជាគ្រាប់រាយៗ កាលនៅខ្ចីប្រើដាល់ជាអំបុកបាន គ្រាប់ទុំមានសម្បុរស សាច់រឹងប្រើការដោតក្រងក៏បាន (រាប់បញ្ចូលក្នុងពួកធញ្ញជាតិ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្កៀបកិរិយាសព្ទ, គុណនាម·[ស្កៀប]មានអាការៈស្ទើរប្រាត់ស្ទើររមាស់, ចេញអាការៈស្អុះស្អាប់រសឹបរសាវអស់ទាំងខ្លួន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្គន់នាម·[ស្គន់]វល្លិទឹកមួយពួក សន្តានព្រលឹត តែដើមតូចៗ ខ្លះប្រើជាបន្លែឬអន្លក់បាន, មាន៤ប្រភេទ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្គន់ទំនប់នាម·[ស្គន់-ទំ-នប់]ឈ្មោះស្មៅទឹកមួយប្រភេទ ស្លឹកឆែកៗច្រើនដុះនៅទំនប់ឬភ្លឺស្រែ ...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្គរនាម·[ស្គ]គ្រឿងទួងវាយដំឱ្យលាន់ឮសូររំពង ដាសដោយស្បែកតែម្ខាងឬទាំងពីរខាង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក