វចនានុក្រមសជ្ឈន្តិកគុណនាម·[ស័ច-ឈ័ន-តិ-កៈ]ដែលមានខាងក្នុងវត្ថុផ្ទាល់ ដោយមិនទាក់ទងទៅនឹងកត្តានានាខាងក្រៅ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសជ្ឈាយនកម្មនាម·[ស័ច-ឈា-យៈ-នៈ-កាំ]ការស្វាធ្យាយន៍, ការរៀនទន្ទេញ, ការសូត្រឮៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសញ្ចរកិរិយាសព្ទ·[ស័ញ-ច]ដើរត្រាច់ចរ, ដើរប្លើកចុះប្លើកឡើង; ដើរស្វែងរកប្រយោជន៍ស្ងាត់ៗ (របស់ស្រីពេស្យាជាដើម) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសញ្ចារកម្មនាម·[ស័ញ-ចា-រ៉ៈ-កាំ]១- ទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអំពើពេស្យាចាររបស់ជនដទៃ ២- ជួយឬការពារអំពើពេស្យាចាររបស់ជនដទៃ ៣- ជ្រើសរើស អូសទាញ ឬបណ្ដុះបណ្ដាលបុគ្គលណាមួយឱ្យធ្វើអំពើពេស្យាចារ “អំពើពេស្យាចារ” នៅក្នុងច្បាប់នេះមានន័យថា ការរួមភេទជាមួយជនណាម្នាក់ដែលមិនកំណត់ ឬ អំពើគ្រប់រូបភាពផ្សេងទៀត ដែលទាក់ទងនឹងភេទ ដោយផ្ដោះប្ដូរនឹងវត្ថុមានតម្លៃអ្វីមួយ។ ៤- ធ្វើការគាបសង្កត់លើបុគ្គលណាមួយ ដើម្បីឱ្យបុគ្គលនោះធ្វើពេស្យាចារ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសញ្ចារិកានាម·[ស័ញ-ចា-រ៉ិ-កា]ស្រីអ្នកនាំការ, មេអណ្ដើក; ស្រីដែលជាមេនៃពួកពេស្យា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសញ្ចេតនិយមនាម·[ស័ញ-ចេ-តៈ-និ-យំ]ការផ្ដល់មនោសញ្ចេតនា ការបញ្ចេញមនោសញ្ចេតនា ការពោរពេញដោយមនោសញ្ចេតនា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសញ្ចេតភាពនាម·[ស័ញ-ចេ-តៈ-ភាប]ភាពមានសញ្ចេតនា ភាពពោរពេញដោយមនោសញ្ចេតនា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសញ្ច័យធននាម·[ស័ញ-ចៃ-យ៉ៈ-ធន់]ប្រាក់សំចៃស្ដួចស្ដើង ប្រាក់រង្វាន់ពលកម្មនៃអ្នកជាប់ឃុំឃាំងដែលគេប្រគល់ឱ្យសាមីជននៅពេលត្រូវចេញពីមន្ទីរឃុំឃាំងវិញ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសញ្ជប់កិរិយាសព្ទ, គុណកិរិយា·[ស័ញ-ជប់]ជ្រប់មុខស្រពោនស្រពាប់ក្រៀមក្រំ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសញ្ជាតូបនីយកម្មនាម·[ស័ញ-ជា-តូ-ប៉ៈ-នី-យៈ-កាំ]ការផ្ដល់ឱ្យតាមអំណាចឆន្ទានុសិទ្ធិដោយអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋណាមួយនូវសញ្ជាតិនៃរដ្ឋនោះទៅជនណាម្នាក់តាមការស្នើសុំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសញ្ជារកម្មនាម·[ស័ញ-ជា-រៈ-កាំ]អំពើទាំងឡាយណាដែលពាក់ព័ន្ធទៅនឹងពេស្យាចារ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសញ្ជីវ័ននាម·[ស័ញ-ជី-វ័ន]ការមានជីវិតរស់នៅ។ ការបន្តអាយុ, ការចម្រើនអាយុ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក