វចនានុក្រមស្នេហាគុណនាម, នាម·[ស្នែ-ហា]សេចក្ដីស្រឡាញ់ស្និទ្ធ, សេចក្ដីស្រឡាញ់ជាប់ចិត្ត ស្អិតដូចជ័រ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្នេហ៍កិរិយាសព្ទ·[ស្នែ]ស្រឡាញ់, ស្រឡាញ់ជាប់ចិត្ត ស្អិតល្មួតដូចជាជ័រ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្នែងទន្សោងនាម·[ស្នែង-ទន់-សោង]ឈ្មោះរបាំមួយប្រភេទ ពាក់ស្នែងទន្សោងរាំ ប្រើក្នុងព្រះរាជពិធីធំៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្នែងពពែនាម·[ស្នែង-ព-ពែ]ឈ្មោះចេកមួយប្រភេទ ពួកចេកអំបូង, ផ្លែវែងៗ រមួលបន្តិចៗ សណ្ឋានស្រដៀងនឹងស្នែងពពែ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្នោនាម·[ស្នោ]ឈ្មោះឈើតូចមួយប្រភេទ សាច់ស្ពោតស្រាលស្ងើក, ដុះក្នុងទឹកមានភក់ល្បប់, ស្ទើរនឹងរាប់បញ្ចូលក្នុងពួកតិណជាតិបាន, ស្លឹកល្អិតៗស្រដៀងនឹងស្លឹកអង្គ្រេមអង្ក្រម, ផ្កាលឿងខ្ចី ប្រើជាអន្លក់ឬជារបោយបាន, ជ្រក់ក៏បាន, លាយនឹងម្សៅបង់ស្ករចម្អិនជាមួយនឹងខ្លាញ់ជ្រូកឬប្រេងដូងប្រើជានំក៏បាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្នោទកនាម·[ស្នោ-ទក់]ពាក្យក្លាយមកពី ទក្សិណោទក ដែលច្រើននិយាយក្រសោបថា ទ័ក-ស្នោទក់ កាត់ ទ័ក ចេញមិនថា នៅត្រឹមតែ ស្នោទក់ ។ និយាយឃ្លាតក្លាយជា ទឹកស្នោទក ក៏មាន ប៉ុន្តែមិនដែលសរសេរទេ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្នំ[ស្នំ]ស្ត្រីអ្នកបម្រើក្សត្រិយ៍ទ្រង់រាជ្យ, ស្ត្រីក្នុងព្រះរាជវាំង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្ន៊កនាម·[ស្ន៊ក](ប.ព.) ឆ្នុចមួយបែបនៅលើក្ដារចុចរបស់កុំព្យូទ័រ មានមុខងារផ្លាស់ប្ដូរពីការសរសេរញែកបន្ថែមទៅលើការសសេរត្រួតនិងច្រាសមកវិញ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្បង់នាម·[ស្បង់]កាសាវព័ស្ត្រសម្រាប់បព្វជិតពុទ្ធសាសនិកស្លៀកជានិច្ច (អន្តរវសកៈ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្បង្ក័ជនាម·[ស្បង់-កាច់]ពាក្យក្លាយមកពី សត្តបង្ក័ជ ដែលនិយាយថា ស័ត ត្បង់ កាច់, និយាយក្រសោបខ្លីមកទៀតថា ស្បង់កាច់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្បថកិរិយាសព្ទ·[ស្បត់]ប្រកាសសំបថ គឺពោលពាក្យសច្ចាប្រកាសសេចក្ដីពិតត្រង់លាងខ្លួន ចំពោះមុខបុគ្គលដទៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្បាតគុណនាម·[ស្បាត]ដែលមានប៉ែកខាងក្រោមញឹកជិតទ្រុបទ្រុលចូលមិនចុះ, ទ្រុបទ្រុលជុកជិតក្នុងចំណែកខាងក្រោម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្បាត់នាម, កិរិយាសព្ទ·[ស្បាត់]លាជដែលបុកល្អិតសម្រាប់ព្រលាំងទ្រាបបាយជាដើមឬម្សៅស្រួយសម្រាប់ព្រលាំងនំក្រៀម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្បិតគុណកិរិយា·[ស្បិត]ពាក្យបដិសេធ មានសេចក្ដីថា "មិនរវល់, មិនត្រូវការ, ស្អុះ, អំពល់អី" :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្បិតរឹតកិរិយាសព្ទ, គុណកិរិយា, គុណនាម·[ស្បិត-រឹត]កាញ់គ្នេរ, គិតកាញ់, រិះ, ស្វិតស្វាញ; តឹងតែង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក