វចនានុក្រមស្បុរនាម·[ស្បុល]ប្រវែងសាច់សំពត់ដែលត្បាញវែងកើនទៅខាងមុខត្រឹមចុងដៃ ឈោងដៃត្បាញទៅទៀតមិនកើតត្រូវមូរដាក់ផ្សំម្ដងឱ្យខើចខ្លីសិន ហើយទើបត្បាញតទៅទៀត (ច្រើននិយាយថា ស្បុល ជាង) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្បូវនាម·[ស្បូវ]ស្មៅមួយប្រភេទ ស្លឹកវែងៗរឹងគគ្រាត, មានពីរប្រភេទ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្បើយគុណកិរិយា, គុណនាម·[ស្បើយ]ដែលស្រាក, ស្រាល, តិចចុះ; ស្រាន្ត, ស្រាកស្រាន្ត; ដែលផុតចាកទុក្ខព្រួយ; ដែលអស់សង្ឃឹម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្បេតគុណកិរិយា·[ស្បេត]ផ្ចិតផ្ចង់, ពិនិត្យពិច័យ យ៉ាងយឺតៗ ឬសំរៀមៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្បែកនាម·[ស្បែក]ឈ្មោះវល្លិពពាយមួយប្រភេទ ផ្លែតូចៗស្រដៀងនឹងផ្លែសណ្ដែកព្នង ប្រើជាបន្លែឬជាអន្លក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្បែកជើងនាម·[ស្បែក-ជើង]ទ្រនាប់ជើងធ្វើដោយស្បែកគោជាដើមដែលសម្លាប់ឱ្យស្លាប់សាច់ហើយ សម្រាប់ពាក់ឱ្យស្រួលជើងដើរ, មានឈ្មោះច្រើនយ៉ាងមាន ស្បែកជើងផ្ទាត់, ស្បែកជើងសង្រែក ជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្បែងនាម·[ស្បែង]ឈ្មោះឈើមួយប្រភេទ មានខ្លឹមក្រហមចាស់សម្រាប់ស្ងោរជ្រលក់កក់ត្បាញកន្ទេលក្រហមជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្បៃនាម·[ស្បៃ]សំពត់សាច់ស្ដើងប៉ើងរ៉ើង សម្រាប់ប្រើការធ្វើជាមុង ត្រងច្រោះ ឬគ្របជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្បៃកានាម·[ស្បៃ-កា]ឈ្មោះត្រីសមុទ្រមួយប្រភេទរាងសំប៉ែត មានក្រឡាឆ្នូតបៃតងប្រឿងលាយខៀវនៅលើខ្លួន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្បៃរឿង[ស្បៃ-រឿង]ឈ្មោះឈើតូចមួយប្រភេទ ស្ទើរជាតិណជាតិ ផ្កាព័ណ៌លឿង ស្លឹកខ្ចីប្រើជាអន្លក់ឬរបោយបាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្បៃរោយនាម·[ស្បៃ-រោយ]ឈ្មោះភ្ញីភ្លើងមួយប្រភេទ ឆេះរោយភ្លឺព្រោងព្រាត ស្រដៀងនឹងគោហៀ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក