វចនានុក្រមស្លាកនាម·[ស្លាក]សំបុត្រជាកំណត់តូចៗ ជាគ្រឿងសម្គាល់ឈ្មោះជាដើម; ឆ្នោត; ទីវ; ខ្នាច់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្លាកំញាននាម·[ស្លា-កំ-ញ៉ាន]ឈ្មោះស្លាមួយប្រភេទ ដើមធំជាងស្លាធម្មតា សម្បុរដូចដើមដូង ស្លឹករង្វើលៗ ផ្លែទ្រវែង សំបកផ្លែទន់ ប្រើការស៊ីស្លាបានតែកាលដែលនៅខ្ចី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្លាក់កិរិយាសព្ទ·[ស្លាក់]មុតជាប់ឬទើសនៅបំពង់ក លេបមិនចូលទៅ ខាកខ្ជាក់ក៏មិនចេញ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្លាជមនាម·[ស្លា-ជម]កំណាត់ដើមចេកស្រស់ដែលចិតប៉ែកខាងលើបំផុតឱ្យមានរាងជ្រលម ហើយមូរស្លឹកម្លូដោតកន្លាស់ខ្ទាស់បង្កោងបន្តិចជាបីជ្រុងឬជាបួនជ្រុង ប្រើក្នុងពិធីរៀបព្រះពិស្ណុការជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្លាជ្វានាម·[ស្លា-ជ្វា]ជ័រខាប់ស្អិតកករឹង សម្បុរខ្មៅ រសល្វីង កើតអំពីការរំងាស់សំបកឈើមួយប្រភេទ ស្លឹកស្រដៀងនឹងពពេល សម្រាប់ប្រើការផ្សំនឹងកំបោរបៀកម្លូស៊ីស្លា, សំបកសុទ្ធមិនបាច់រំងាស់ ប្រើស៊ីស្លាក៏បាន; ឈើនុ៎ះឯង ក៏ហៅដើម ស្លាជ្វា ដែរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្លាឈ្មោលនាម·[ស្លា-ឈ្មោល]ឈ្មោះរុក្ខជាតិមួយប្រភេទ ដើមមូលតូច សណ្ឋានស្រដៀងនឹងត្រថុកតែសាច់រឹងជាង ស្លឹកវែងៗជាសំណុំកញ្ចុំតែខាងលើ, កាច់ខ្នែងដាំដុះ, គេច្រើនដាំជាលម្អ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្លាតនាម·[ស្លាត]ឈ្មោះត្រីស្រកាមួយប្រភេទ រាងស្ដើងសំប៉ែត (ពួកត្រីក្អី) មានឆ្អឹងច្រើន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្លាតម្ពុលនាម·[ស្លា-តំ-ពុល]ផ្លែស្លាដែលគេគរផ្អាប់ទុកយូរបន្តិចឱ្យត្រាតែរលួយសំបក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្លាតាឱននាម·[ស្លា-តា-អោន]ឈ្មោះឈើតចសារជាតិមួយប្រភេទ ដើមស្រដៀងនឹងស្លា តែសាច់ខាងក្រៅជាខ្លឹមរឹងច្រើនដុះក្នុងព្រៃទំនាបដងជ្រោះ ប្រើការធ្វើរនាបជាប់បានយូរ, មានសម្បូណ៌នៅខេត្តព្រះសីហនុនិងខេត្តកោះកុង (ហៅត្រឹមតែ តាឱន ឬ ត្រឱន ក៏បាន)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្លាត្រួយនាម·[ស្លា-ត្រួយ]កញ្ចប់ស្លឹកចេកស្រស់ខ្ទាស់កន្លាស់រាងតូចស្រួចចុងដើមស្មើគ្នា មានដាក់ម្លូស្លាខាងក្នុង សម្រាប់ប្រើក្នុងការបុណ្យទានតាមសណ្ដាប់ខ្មែរសម័យបុរាណ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្លាធម៌នាម·[ស្លា-ធ័រ]ប្រដាប់ធ្វើដោយកំណាត់ធាងចេកឬកូនចេកតូច មានជើង មានដោតម្លូស្លានិងផ្កា សម្រាប់ប្រើជាគ្រឿងបូជាឬជាលម្អក្នុងវេលានិមន្តព្រះភិក្ខុសង្ឃសូត្រព្រះបរិត្ត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្លាបនាម·[ស្លាប]អវយវៈមួយប្រភេទរបស់សត្វបក្សី សម្រាប់ទទះ, សម្រាប់ហើរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្លាបកែវនាម·[ស្លាប-កែវ]ស្លាបធំជាងស្លាបឯទៀត ដុះនៅខាងចុងចំអេងស្លាបបក្សី ជាកម្លាំងឱ្យហើរបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្លាបចក្រនាម·[ស្លាប-ច័ក]ឧបករណ៍ម្យ៉ាងមានស្លាបពីរឬច្រើនដែលវិលនៅពេលបញ្ឆេះម៉ាស៊ីន ធ្វើឱ្យកាណូតឬនាវាជាដើមមានចលនាទៅមុខ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្លាបច្រវានាម·[ស្លាប-ច្រ-វ៉ា]ស្មៅទឹកមួយប្រភេទ ស្លឹកស្ដើងរាងសណ្ឋានស្រដៀងនឹងស្លាបច្រវាអុំ សាច់ស្រួយខ្ញោក ធាងក៏ស្រួយដែរ ប្រើជាអន្លក់បាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក