វចនានុក្រមស្វានាម·[ស្វា]សត្វព្រៃមួយពួក រូបរាងស្រដៀងនឹងមនុស្ស, ជាសត្វរពឹសរប៉ិលរប៉ូច សាវ៉ា ក្រឡិចក្រឡុច; មានច្រើនប្រភេទ ខ្លះមានកន្ទុយ ខ្លះឥតកន្ទុយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្វាក់គុណនាម·[ស្វាក់]ដែលចេះតែសមប្រកបនឹងការស្វែង, ដែលចេះតែចួបប្រទះលាភ, ដែលចេះតែងាយប្រទះ, ងាយបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្វាគតំ!ឧទានសព្ទ·[ស្វា-គៈ-ត័ង]មកស្រួលហើយ! ពាក្យសម្រាប់បន្លឺដោយសេចក្ដីត្រេកអររួសរាយរាក់ទាក់ទៅរកភ្ញៀវដែលទើបចូលមកដល់ភ្លាម, មានសេចក្ដីថា "មកស្រួលហើយ!, អញ្ជើញមកស្រួលហើយ! ...", និយាយផ្ទួនពីរដងក៏បាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្វាគមន៍នាម·[ស្វា-គំ]ដំណើរមកដល់ដោយប្រពៃ, ការមកដល់ដែលធ្វើឱ្យកើតសេចក្ដីរីករាយសប្បាយ; ការរៀបចំទទួលយ៉ាងអធិកអធម ដោយសោមនស្ស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្វាញាក់ចិញ្ចើមនាម·[ស្វា-ញាក់-ចិញ្-ចើម](ព.ប្រ.) ផ្លេកបន្ទោរដែលចេញពន្លឺព្រិចៗព្រើតៗរឿយៗ មានអាការៈស្រដៀងនឹងស្វាញាក់ចិញ្ចើម, ប្រាកដតែនៅវេលាមានភ្លៀងក្នុងរាត្រី (ហៅ មហារីក ក៏បាន)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្វាតនាម·[ស្វាត]ឈ្មោះវល្លិមួយប្រភេទ មានបន្លា, គ្រាប់ប្រើជាថ្នាំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្វាធីនគុណនាម, នាម·[ស្វា-ធីន]ដែលប្រព្រឹត្តតាមទំនើងចិត្តខ្លួនបាន, ដែលស្រេចតែនឹងខ្លួនឯង; អ្នកដែលជាអធិបតីលើខ្លួនឯង (អត្តាធីន) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្វាធ្យាយកិរិយាសព្ទ·[ស្វា-ធ្យាយ]សូត្រឮបន្តិចៗ ឬសូត្រខ្សឹបៗ; ទន្ទេញ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្វាធ្យាយន៍នាម·[ស្វា-ធ្យាយ]ការសូត្រឮបន្តិចៗ ឬការសូត្រខ្សឹបៗ; ការទន្ទេញ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក