វចនានុក្រមស្អិតស្អាងកិរិយាសព្ទ·[ស្អិត-ស្អាង]ស្អាងដោយប្រពៃ, ស្អាងដោយផ្ចិតផ្ចង់, ស្អាងឱ្យអស់ពីចិត្ត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្អីសព្វនាម·[ស្អី](ព.សា.) ពាក្យជាបុច្ឆាសព្វនាមប្រើឃ្លាតក្លាយមកពី សត្វអ្វី? មានអត្ថន័យថា សត្វអ្វី?, ការណ៍អ្វី?, អ្វី?, ច្រើននិយាយថា ស្អីហ្នឹង?, មិនដឹងជាស្អីទេ?, តាមតែស្អីក៏ដោយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្អុកបរិវារសព្ទ·[ស្អុក]ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្អី ថា ស្អីស្អុក ឬស្អុកស្អី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្អុងនាម·[ស្អុង]សត្វល្អិតមួយប្រភេទ ពួកម្រោម ពួកយុកនៅអាស្រ័យមូលគ្នាក្នុងរូងឬរន្ធឈើ, មានជ័រធុំក្លិនឈ្ងៀមឆ្អិតខ្លាំង, រំងាស់ចំហុយយកញើសធ្វើជាថ្នាំលាបកមរមាស់ឆាប់ជា, កាកឬដុំជ័រប្រើការធ្វើចន្លុះបាន ហៅថា ចន្លុះស្អុង មានក្លិនឈ្ងៀមណាស់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្អុះគុណនាម·[ស្អុះ]ក្ដៅក្នុងម្លប់, ក្នុងទីហប់ ព្រោះបណ្ដាលអំពីធាតុទឹកនិងធាតុភ្លើងឯអាកាសប៉ះប្រទះគ្នាខ្លាំង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្អូចនាម·[ស្អូច]ឈ្មោះឆវីរោគមួយប្រភេទ កើតផេរនៅស្បែកបណ្ដាលឱ្យស្កៀបខ្លាំង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្អៀចគុណកិរិយា·[ស្អៀច]ដែលមានភាពទ្រលុកទ្រលន់រាបស្រពាបជិតឥតរបេះរបើង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្អេកស្កះគុណនាម, គុណកិរិយា·[ស្អេក-ស្កះ]ញឹកប្រគរស្កះលើគ្នា; ដែលកកកុញ, តាន់តាប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្អែលគុណនាម·[ស្អែល]ដែលច្បាស់លាស់ដោយសម្ទែលឱ្យឃើញ (ចំពោះតែពោះដែលធំ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្អំកិរិយាសព្ទ·[ស្អំ]កម្ដៅផ្ទាល់លើសាច់ដែលហើមឬដែលជាំ ដើម្បីឱ្យស្រកឬកុំឱ្យហើម; កម្ដៅផ្ទាល់ដល់សាច់ដែលពិការឱ្យបាត់ឈឺ ឱ្យរួញ, ឱ្យស្វិត; ប្រើមធ្យោបាយផ្សេងទៀត ដើម្បីបំបាត់ការឈឺចាប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក