វចនានុក្រមសន្ទូចនាម·[សន់-ទូច]នេសាទុបករណ៍សម្រាប់ស្ទូចត្រី ឬអន្ទង់, មាន៣យ៉ាងគឺ សន្ទូចវាត់ សន្ទូចមានដង មានខ្សែវែងវាត់ឡើងបាន; សន្ទូចរនង សន្ទូចមានខ្សែរនងប្រចីសម្រាប់ចងរាយតាមជើងកញ្ជោ; សន្ទូចអន្ទង់ សន្ទួចឥតដង ឥតរនងមានតែខ្សែវែងនិងផ្លែ សម្រាប់ស្ទូចអន្ទង់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសន្ទេសហារនាម·[សន់-ទេ-សៈ-ហា]ទូត, រាជទូត (ប្រើជា សន្ទេសហារី ក៏បាន)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសន្ទៃនាម·[សន់-ទៃ]ឈ្មោះវល្លិរនាមមួយប្រភេទ ផ្លែស្រដៀងនឹងសណ្ដាន់ តែតូចជាងផ្លែសណ្ដាន់ ប្រើជាម្ជូរស្លបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសន្ទះនាម·[សន់-ទះ]របស់ឬប្រដាប់សម្រាប់ស្ទះ, សម្រាប់ខ្ទប់, សម្រាប់បិទ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសន្ទះទ្រូងនាម·[សន់-ទះ-ទ្រូង]សន្ទះសាច់ដុំមានរាងសំប៉ែតកោងឡើងលើ ស្ថិតនៅជាប់ពីក្រោមសួតនិងបេះដូង ដែលមានមុខងារសម្រាប់ចលនាដកដង្ហើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសន្ទះព្រហ្មចារីយ៍នាម·[សន់-ទះ-ព្រំ-មៈ-ចា-រ៉ី]សន្ទះនៃជាលិកាភ្នាសហើយយឺតស្ថិតក្នុងរន្ធទ្វារមាសចម្ងាយមួយឬពីរសង់ទីម៉ែត្រ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសន្ទ្រាពនាម·[សន់-ទ្រាប]ការរត់ពួន, ការដោះខ្លួនពួនបំបាត់, ការលាក់ខ្លួនពួនអាត្មាមិនឱ្យអ្នកណាឃើញ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសន្ធរគុណនាម·[សន់-ធ]ខ្មែរច្រើនប្រើជាឋានន្តរសម្រាប់មន្ត្រីថ្នាក់ស្មៀនជាដើម, ដូចជា សន្ធរវោហារ, សន្ធរមេធា, ...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក