វចនានុក្រមសមាសធាតុនាម·[សៈ-ម៉ា-សៈ-ធាត]ធាតុដែលរួមផ្សំដោយធាតុជាច្រើនបញ្ចូលគ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសមាសធាតុសរីរាង្គនាម·[សៈ-ម៉ា-សៈ-ធាត-ស-រ៉ី-រាង]សមាសធាតុកាបូនជាមួយនឹងធាតុផ្សេងទៀត ដូចជាអ៊ីដ្រូសែន អុកស៊ីសែន អាសូត ស្ពាន់ធ័រ ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសមាសភាគនាម·[សៈ-ម៉ា-សៈ-ភាក]ផ្នែកនៃប្រព័ន្ធឬកម្មវិធីដែលបង្កើតមុខងារពិសេសមួយ ហើយត្រូវបានរៀបចំតាមមធ្យោបាយមួយដើម្បីងាយស្រួលដំណើរការជាមួយផ្នែកដទៃទៀត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសមាស័ទនាម·[សៈ-ម៉ា-ស័ត]ការអង្គុយជាមួយគ្នា; ការខិតចូលទៅជិត; ការចូលទៅរក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសមាហរណកម្មនាម·[សៈ-ម៉ា-ហៈ-រ៉ៈ-ណៈ-កាំ]ការចូលរួមទៅក្នុងក្រុម សង្គម ឬស្ថាប័នដទៃទៀត ដោយសម្របខ្លួនអនុលោមទៅតាមក្រុមនោះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសមាហិតចិត្តនាម·[សៈ-ម៉ា-ហិ-តៈ-ចិត]ចិត្តដែលស្លុងស៊ប់មាំក្នុងអារម្មណ៍ល្អ; ចិត្តដែលតាំងនៅស៊ប់ក្នុងសមាធិ (ព.ពុ.)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសមិទ្ធគុណនាម·[សៈ-មិត] ឬ [សៈ-មិត-ធៈ]ដែលសម្រេចឬដែលស្រេចហើយ; ដែលកើតការ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសមិទ្ធករនាម·[សៈ-មិត-ធៈ-ក]ផលិតករ អ្នកធ្វើឱ្យសម្រេចជារូបរាង។ ច្រើនប្រើតែផ្នែកភាពយន្ត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសមិទ្ធិនាម·[សៈ-មិត-ធិ]សេចក្ដីសម្រេច; សេចក្ដីកើតការ, ការសម្រេចប្រយោជន៍ដ៏ស្តុកស្ដម្ភ, សំរឹទ្ធិ, លទ្ធផលដែលសម្រេចបានពិតៗដូចជាការកសាងសាលារៀន, ការលើកថ្នល់ ឬលើកទំនប់ទឹកជាប្រយោជន៍សាធារណៈជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសមិទ្ធិលទ្ធភាពនាម·[សៈ-មិត-ធិ-ឡ័ត-ធៈ-ភាប]កត្តាទាំងអស់ដែលពាក់ព័ន្ធទៅនឹងគ្រោងការ រួមមានកត្តាសេដ្ឋកិច្ច ច្បាប់ បច្ចេកទេស និងកាលវិភាគ ក្នុងគោលបំណងឱ្យដឹងពីភាពងាយស្រួលឬហានិភ័យនៅពេលអនុវត្តគ្រោងការនោះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសមិន្ធន៍នាម, គុណនាម·[សៈ-មិន]គ្រឿងដុត, គ្រឿងឆេះ; ដែលសម្រាប់ដុត, សម្រាប់ឆេះ; ឧស។ (ព.កា.) ថា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសមីការនាម·[សៈ-ម៉ី-កា](គណិត.) សមភាពរវាងកន្សោមពីរនៅអមសងខាងនៃសញ្ញា (=)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសមីការគីមីនាម·[សៈ-ម៉ី-កា-គី-មី](គីមី.) ការតាងប្រតិកម្មគីមីមួយក្នុងទម្រង់ជានិមិត្តសញ្ញានិងរូបមន្តគីមី ហើយអង្គធាតុប្រតិករត្រូវបានសរសេរនៅអង្គខាងឆ្វេង និងអង្គធាតុកកើតត្រូវបានសរសេរនៅអង្គខាងស្តាំ ចំណែកឯលេខមេគុណដែលនៅជាប់និមិត្តសញ្ញានិងរូបមន្តគីមីរបស់សារធាតុនីមួយៗបញ្ជាក់ពីតម្លៃដាច់ខាតនៃចំនួនស្ទើស្យូមេទ្រី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសមីបតានាម·[សៈ-ម៉ី-ប៉ៈ-តា]ភាពស្មើគ្នា, ភាពប្រហែលគ្នា ភាពស្រដៀងគ្នា, ការប៉ាន់ប្រមាណ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក