វចនានុក្រមសហប្រាណនាម·[សៈ-ហៈ-ប្រាន]ភាវៈរស់ពីរឬច្រើនប្រភេទដែលរស់នៅជាមួយគ្នាហើយទាញប្រយោជន៍ពីគ្នាទៅវិញទៅមក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសហព័ន្ធនាម·[សៈ-ហៈ-ពាន់]អង្គការវិជ្ជាជីវៈដែលបង្កើតឡើងដោយការរួបរួមគ្នាដោយស្ម័គ្រចិត្តពីសំណាក់ក្រុមសង្គមនានាដែលមានវិជ្ជាជីវៈដូចគ្នាឬប្រហាក់ប្រហែលគ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសហភាពនាម·[សៈ-ហៈ-ភាប]ភាពជាមួយគ្នាឬត្រូវគ្នា, ការរួបរួមឬប្រមូលផ្ដុំជាមួយគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសហភាពអឺរ៉ុបនាម·[សៈ-ហៈ-ភាប-អឺ-រ៉ុប]ក្រុមប្រទេសចំនួន២៧នៅទ្វីបអឺរ៉ុបដែលធ្វើការសហប្រតិបត្តិការគ្នាផ្នែកសេដ្ឋកិច្ចនិងនយោបាយ។ ប្រទេសនីមួយៗជាប្រទេសឯករាជ្យ ហើយក្នុងនោះមានប្រទេសចំនួន១៩ប្រើរូបិយវត្ថុរួមគ្នាគឺ អឺរ៉ូ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសហរដ្ឋនាម·[សៈ-ហៈ-រ័ត]ប្រទេសឬដែនផ្សេងៗគ្នា ដែលរួបរួមការគ្រប់គ្រងរាជការជាមួយគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសហវិធាននាម·[សៈ-ហៈ-វិ-ធាន]វិធានជាធរមានទាំងឡាយដែលត្រូវអនុវត្តជាមួយគ្នាដើម្បីសម្របសម្រួលការងារទៅរលូននិងមានលទ្ធផលល្អ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសហសម័យនាម·[សៈ-ហៈ-សៈ-ម៉ៃ]ដំណាក់កាលនៃប្រវត្តិសាស្ត្រចាប់ពីគ្រិស្តសករាជ១៧៨៩ឬ ១៩១៧រហូតដល់បច្ចុប្បន្ន។ តាមប្រវត្តិវិទូបារាំង សហសម័យរាប់ចាប់ពីគ្រិស្តសករាជ១៧៨៩(បដិវត្តន៍បារាំង) រហូតដល់បច្ចុប្បន្ន រីឯប្រវត្តិវិទូសូវៀត រាប់ចាប់ពីគ្រិស្តសករាជ ១៩១៧(បដិវត្តន៍ខែតុលា) រហូតដល់បច្ចុប្បន្ន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសហសាគុណកិរិយា·[សៈ-ហៈ-សា]ដោយរហ័ស, យ៉ាងឆាប់, ភ្លាម, ភ្លែត, ផ្លោត; ទាន់ចិត្ត; ទាន់ហន់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសហសេវិកនាម·[សៈ-ហៈ-សេ-វិក]អ្នកមានអាជីពដូចគ្នាឬធ្វើការជាមួយគ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសហអ្នកនិពន្ធនាម·[សៈ-ហៈ-នាក់-និ-ពន់]អ្នកនិពន្ធពីរឬច្រើននាក់រួមគ្នាតាក់តែងនិពន្ធ រៀបរៀង ឬចងក្រងស្នាដៃអ្វីមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសហាយនាម·[សៈ-ហាយ]សម្លាញ់, មិត្តសម្លាញ់; អ្នកដែលទៅឬមកជាមួយ, អ្នកជូន, អ្នកកំដរ, គ្នា, អ្នកដែលជាគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក