វចនានុក្រមហេលហលគុណនាម·[ហេល-ហល]ដែលចេះតែប្រែប្រួលៗឬប្រែចុះប្រែឡើង ដោយហេតុតឹងពោះបរិភោគអាហារច្រើនហួសកំណត់ ឬព្រោះអំណាចខ្យល់ធាក់ច្រាល់ឡើង, ហល់ផ្ទៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមហេលហាលគុណនាម·[ហេល-ហាល]ដែលអស់ទីពឹងឬអស់សង្ឃឹម, ដែលវាលចិត្តឬវាលខ្លួន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមហេវកិរិយាសព្ទ, គុណនាម·[ហេវ]អស់កម្លាំងល្វើយព្រោះឃ្លានអាហារឬព្រោះអត់អាហារ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមហេៈហ៏ឧទានសព្ទ·[ហេ-ហ]សូរបន្លឺសំឡេងហេៈៗហ៏ៗឬហែៈៗហ៏ៗក្នុងវេលាធ្វើការអ្វីៗមានគ្នាច្រើន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមហែកិរិយាសព្ទ·[ហែ]ដើរជាក្បួនចោមរោមមនុស្សឬអ្វីៗដែលត្រូវសម្ដែងសេចក្ដីគោរពទៅរក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមហែកកេរ្តិ៍កិរិយាសព្ទ·[ហែក-កេ]និយាយពីកេរ្តិ៍ឈ្មោះអាក្រក់, និយាយបរិហារពីរឿងអាក្រក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមហែបកិរិយាសព្ទ·[ហែប]ងើបឬបង្ហើបក្បាលដកដង្ហើមក្រៅទឹក (ចំពោះតែមច្ឆជាតិ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមហែមនាម·[ហែម]ប្រដាប់ធ្វើដោយមាសឬប្រាក់ រាងច្រឡោសណ្ឋានស្រដៀងនឹងជើងពាន តែឥតក្រចាប់ សម្រាប់តម្កល់អ្វីៗផ្សេងៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមហែលកិរិយាសព្ទ·[ហែល]ធ្វើចលនាផ្លាស់ទីក្នុងទឹក ដោយប្រើដៃ ជើង កន្ទុយ ឬព្រុយជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមហែហួចនាម·[ហែ-ហួច]ឈ្មោះល្បែងក្មេងមួយប្រភេទលេងដោយយកផ្លែឈើ ឬយកអ្វីៗមានសណ្ឋានមូលមកចងនឹងខ្សែតូចវែងប្រមាណមួយលូកឬខ្លីជាងនេះ ចាប់ចុងខ្សែគ្រវីលែងបោលពេញកម្លាំងដៃម្ខាងឱ្យលឿនឡើងទៅឯអាកាសខាងលើ ស្រែកថា ហែហួចខ្ពស់គ្រលួចជាងគេ!, បើរបស់អ្នកណាឡើងខ្ពស់ជាងគេ ទុកថាជាឈ្នះ (ជាល្បែងហាត់ចោលឱ្យឡើងខ្ពស់) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក