វចនានុក្រមហែហៃកិរិយាសព្ទ·[ហែ-ហៃ]ត្រួតត្រាបង្គាប់បញ្ជាលើ; ត្រួតត្រាខារខាំង (ច្រើនប្រើចំពោះតែការត្រួតត្រាលើអ្វីៗដែលមិនមែនជារបស់ខ្លួនឬដែលជាសាធារណៈ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមហៃសាននាម·[ហៃ-សាន]ឈ្មោះឈើព្រៃមួយប្រភេទ មានផ្កាលឿង សណ្ឋានស្រដៀងនឹងផ្កាអង្កាញ់ស្ទើរចាប់ច្រឡំ មានរសល្វីង, មានខ្លឹមខ្មៅសាច់រឹង, ប្រើធ្វើជាថ្នាំរម្ងាប់រោគបានច្រើនប្រភេទ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមហៃអើ!ឧទានសព្ទ·[ហៃ-អើ]ពាក្យបន្ទរក្នុងល្បែងអុំទូកងប្រណាំងជាដើម, ប្រើក្នុងវេលាប៉ប្រះទូក (អ្នកម្នាក់ស្រែកថា) ទូក-ងផ្កាចារ (អ្នកទាំងអស់ស្រែកព្រមគ្នាថា) ហៃអើៗ! (ប្រើសំឡេងយឺត ហៃ-អើ ហៃ-អើ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមហោកិរិយាសព្ទ·[ហោ]ខ្ចប់ដោយក្រដាសជាកញ្ចប់ខ្ពស់ច្រឡោឬជារាងបួនជ្រុង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមហោគ្រឿងនាម·[ហោ-គ្រឿង]មន្ទីរទុកគ្រឿងទ្រង់សម្រាប់ព្រះរាជាឬមន្ទីរសម្រាប់ព្រះរាជាទ្រង់សោយព្រះក្រយាស្ងោយ (ធ្វើក្នុងព្រះបរមរាជវាំង)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក